សមត្ថកិច្ចបំបែកសំបុកក្រុមជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងក្រុងសៀមរាប

ចែករំលែក៖

 សៀមរាប÷ នៅរសៀលថ្ងៃទី១៩ខែតុលាឆ្នាំ២០១៨នៅអធិការនគរបាលក្រុងសៀមរាបបានបង្ហាញមុខក្រុមប្រេីរប្រាស់ថ្នាំញៀនដែលសមត្ថកិច្ចបានបង្រ្កាប់ កាលពីវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី១៨ ខែ ខែតុលាឆ្នាំ២០១៨ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការណ៍ជាមួយកម្លាំងនគរបាលការិយាព្រហ្មទណ្ឌកម្រិតស្រាលនិងការកំលាំងនគរបាលការពារនិងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការបង្រ្កាបករណី ប្រើប្រាស់អាវុធដោយខុសច្បាប់និងករណីជួញ​ដូរចែកចាយប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុច ភូមិស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានអោយដឹងដាជនសង្ស័យចំនួន ៩ នាក់ស្រី ០១ នាក់ ។ក្រោយពីពិនិត្យនិងធ្វើតេស្ត មានសារធាតុញៀនក្នុងខ្លួុនចំនួន៨ នាក់ស្រី គ្មាន។
ដកហូតវត្ថុតាង ÷រថយន្តម៉ាកកាមរីបាឡែនចំនួន០១គ្រឿង ; ម៉ូតូចំនួន០៣គ្រឿង ; កាំភ្លើងអាកា ៤៧ មួយដើម បង់ដាក់គ្រាប់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១១គ្រាប់ ; ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ធំនិង២៣ កញ្ចប់តូច ; ដាវ/កាំបិត/បំពង់ទិប ធ្វើដែកជាច្រើនដើម ; ទូរស័ព្ទចំនួន ១១ គ្រឿង ដោយឡែកក្នុង​ចំណោមជនសង្ស័យខាងលើមានជនសង្ស័យម្នាក់ ឈ្មោះ ពៅ វណ្ណៈ ហៅ បារាំង ហៅកុត ភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប កាលពីចន្លោះវេលាម៉ោង១០ ទៅ ម៉ោង១១​យប់ថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៨ បានធ្វើសកម្មភាព យកកាំភ្លើងខាងលើបាញ់ឡើងលើចំនួន ២ គ្រាប់នៅចំណុច ខាងមុខផ្ទះរបស់ឈ្មោះត្រា (មិនស្គាល់ត្រកូល) ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិភ្ញាជ័យសង្កាត់ស្វាយដង្គំ និងការស្រាវជ្រាវបន្តឃើញថាជននេះកន្លងមកមាន ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាបចំនួន០៣ដីកា ផងដែរពាក់ពន្ធ័នឹងគ្រឿងញៀន។
ករណីនេះយើងកំពុងសើុបអង្កេតបន្តហើយកសាងសំណុំរឿងបញ្ជូនទៅសាសាដំបូងចាត់តាមនីតិវិធីច្បាប់៕ប៊ុនរិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print