មិនទាន់ឃើញលោកស្នងការឡើងថ្មីបញ្ចេញថ្វីដៃសោះ ខណៈទីតាំងហ្គេមបាញ់ត្រីដុះស្លែមួយ កន្លែងដ៏ធំនៅមជ្ឈមណ្ឌកោះពេជ្រ បង្កប់ល្បែងសុីសងនៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ មជ្ឈមណ្ឌកោះពេជ្រគឺជាកន្លែងទេសចរណ៍ ដែលបងប្អូនប្រជាពលរដ្ឋទូទៅចូលទៅដើរលេងកំសាន្ត ហើយក៏មានទីតាំងបនល្បែងហ្គេមបាញ់ត្រី ១កន្លែងកំពុងបើកលេងយ៉ាងរលូន បង្អួតភ្នែកអ្នកទៅ ដើរលេងកំសាន្តព្រមទាំង អាជ្ញាធរ មានសមត្ថកិច្ចខណ្ឌចំការមនផងដែរ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលទៅលេងកំសាន្ត នៅកោះពេជ្របានឲ្យដឹងថា ទីតាំងបនល្បែងហ្គេមបាញ់ត្រី មួយនេះ គេសង្កេតឃើញតែងតែមានក្រុមក្មេងស្ទាវមកចូល លេងជាច្រើន ពពាក់ពពួន មិនដែលឃើញកម្លាំងអាជ្ញាធរ មានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ។  ធ្វើឲ្យមហាជនបានរិះគន់ទៅលើ អាជ្ញាធរ មានសមត្ថកិច្ចថា មិនអនុវត្តច្បាប់គោល នយោបាយ ភូមិឃុំមានសុវត្ថិភាព ៩ ចំណុច របស់រាជរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃ ដាក់ជួនមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមឲ្យអនុវត្តនោះឡើយ . តើឯណាទៅភូមិឃុំ មានសុវត្ថិភាព.? ឬក៏អាជ្ញាធរ និង សមត្ថកិច្ចខណ្ឌចំការ មន ដេកលក់អស់ហើយ ។

គួរំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡា ហោម សខេង បានដាក់បទបញ្ជាឲ្យ កងកម្លាំងសមត្ថកិច្ច មូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវតែបង្ក្រាបបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាន់តែបាន មិនតែប៉ុណ្ណោះនៅ ពេលថ្មីនេះ លោកអភិបាលរាជធានី ភ្នំពេញ ឯកឧត្ដម ឃួង ស្រេង ក៏ធ្លាប់បាន បញ្ជាឲ្យលោក អភិបាលនិងអធិការ ខណ្ឌទាំង១២ត្រូវដឹកនាំកម្លាំង ទប់ស្កាត់និងបង្ក្រាបល្បែងរាល់បនល្បែងសុីសងខុសច្បាប់ទាំងអស់ តែផ្ទុយទៅ វិញ អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌចំការមន មិនអនុវត្តឡើយ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print