លោកស្រីសង្គហបណ្ឌិត ម៉ែន សំអន៖ សម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផល​មួយចំនួន នៅខេត្តកែប

ចែករំលែក៖

កែប៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងទំនាក់ទំន​ង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធា​ន​ក្រុមប្រឹ​ក្សាជា​តិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា ពញាចក្រីហេង សំរិន បានចូលរួមជាអធិបតីភាព ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផល​មួយចំនួនខេត្តកែប នៅសួនឧទ្យានសម្ដេចតេជោ ហ៊ុន សែន ខេត្តកែប នៅថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ ។

លោក​ កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈ​កម្មាធិ​ការ​រណសិរ្សសាមគ្គី អភិឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប ​ បានបញ្ជាក់ថា៖ ខេត្ដ កែប កំពុងពង្រីកទំនាក់ទំនងជាមួយបណ្ដាមហាមិត្ដជិតខាងយ៉ាងល្អ ជាពិសេស ខេត្តបាន ខិតខំដឹកនាំកែប្រែមុខមាត់ថ្មីលើផ្នែកបរិស្ថានល្អ អនាម័យ មាន​សោ​ភណ្ឌភាព​ស្រស់បំព្រង សួនច្បារស្អាត ផ្លូវថ្នល់ខ្វាត់ខ្វែង បាន​ក្លាយ​ជា​ប៉ូល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ដ៏មាន​សក្ដានុពល។

លើផ្នែកកិច្ចសហប្រតិបត្តិការជាមួយ​ប្រទេស​វៀតណាម ជា​ប្រទេស​​ជា​ប់​​ភូមិផង​របងជាមួយ ហើយក៏មានទំនាក់ទំនងសហការ​បាន​ល្អលើគ្រ​ប់វិស័យរហូត​ឈាន​ដល់ការភ្ជាប់កិច្ចសហប្រតិបត្តិការ​ ​ដើម្បី​ភាពរីក​ចម្រើន​​របស់​ប្រទេសរវាងខេត្តទាំង​ពីរ ខេត្តកែបរបស់ប្រទេសកម្ពុជា ជាមួយ​ខេត្តគៀន យ៉ាង របស់ប្រទេ​សវៀត​ណាមបា​ន​យ៉ាងល្អប្រសើរ។

លោកស្រីសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ ថា៖ ក្នុង​នាម​សម្ដេច​អគ្គមហា​ពញាចក្រី ហេង សំរិននិងក្នុងនាម​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធ ផល ស្ដូបមិត្ដភាពកម្ពុជា វៀតណាមថ្ងៃនេះ ខេត្ត កែបយើងទទួលបា​នសមិទ្ធផលថ្មីៗថែមទៀតដែលជាការ​លើ​កមុខលើកមុខមាត់ខេត្តឱ្យកាន់តែស្រស់ស្អាត់មួយកម្រិតទៀត។ ទន្ទឹមនេះ ខ្ញុំ​សូម  ឱ្យអាជ្ញាធរគ្រប់លំដាកប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋចូលរួមការពារ​ស​មិ​ទ្ធ​ផ​ល​​ទាំងនេះឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែងជាប្រយោជន៍របស់ខេត្ត របស់ បង​ប្អូ​ន​​ទាំងអស់គ្នា ចូលរួមការពារបរិស្ថានឱ្យបានល្អ ទាំងបរិស្ថានឆ្នេរ បរិស្ថានសមុទ្រ បរិស្ថានភ្នំ ដែលទាំងអស់គ្នាសុទ្ធជាអេកូទេសចរណ៍ដ៏ទាក់ ទាញរបស់ខេត្ត នាំ​ឱ្យ​មានចំនួនភ្ញៀវទេសចរណ៍ កើនឡើង ជីវភាពប្រជាពលរដ្ឋយើង​ក៏កាន់តែ​ធូរធារ សុភមង្គល ភាពសុខដុមរមនាកាន់តែប្រសើរ។

លោកស្រី ម៉ែន សំអន បានកោតសរសើរ និ​ង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ថ្នាក់​ដឹក​នាំ​ខេត្តកែប ព្រមទាំងមន្ត្រីរា​ជការ​គ្រប់លំដាប់​ថ្នា​ក់ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្ម​អភិវឌ្ឍន៍​ខេ​ត្តកែប​ឱ្យមា​ន​ការរីក​ចម្រើន មានសន្ដិសុខសុវត្ថភាពល្អ ធ្វើឱ្យជីវភាពរបស់​ប្រជាពលរដ្ឋយើង​កាន់តែប្រសើរឡើងឥតឈប់ឈរ ក្រោ​មគ្គុទេ​សក៍ដឹកនាំ​ដ៏​ត្រឹ​​ម​ត្រូវខាងន​យោបាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​រដ្ឋមន្ត្រី ។

ប្រទេសកម្ពុជា ធ្លាប់តែជា​ប្រទេស​ដែល​ទទួល​កងទ័ពស្មគ្រចិត្តវៀតណាម និងកងរក្សាសន្តិភាព ពីអង្គការសហប្រជាតិ ។ ប៉ុន្តែពេលនេះកម្ពុជាបានក្លាយជា​ប្រទេសដែលបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន ដែលពាក់មួកខៀវចូលរួមក្នុង​ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស​មួយចំនួន​ដែលចំណុចក្តៅនៅលើ សកលលោក ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print