រថយន្តកុងតឺន័របើកលើផ្លូវសុខៗ ក្រឡាប់ប្រាសខ្លួនដេកលើថ្នល់ សំណាងមិនគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

ខេត្តកំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង ម៉ាក​model​Daewoo ពណ៌ ខៀវ ពាក់​ស្លាកលេខ ព្រះសីហនុ3A-3760 បើកលើផ្លូវសុខៗ ស្រាប់តែរអឹលក្រឡាប់ចាក់ទូកុងតឺន័រលើផ្លូវ បណ្តាលឲ្យបាក់ដើមឈើ ប្រជាពលរដ្ឋមួយដើម តែសំណាងល្អមិនប៉ះពាល់ដល់មនុស្សឬសត្វ កំពុងធ្វើដំណើរតាមផ្លូវឡើយ ។

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃ សៅរ៍ ១២ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣៣A ភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច​ ខេត្តកំពត ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តកុង​តឺន័រមួយគ្រឿង ម៉ាក model​Daewoo ពណ៌ ខៀវ ពាក់​ស្លាកលេខ ព្រះសីហនុ3A-3760 បានធ្វើដំណើរតាមផ្លូវលេខ៣៣ អា ពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ សង្ស័យ អ្នកបើកបររថយន្តកុងតឺន័រមួយគ្រឿងនេះបើកលឿនហើយជាន់ហ្រ្វាំងបង្ខំនៅលើផ្លូវភ្លៀងស្រិចៗបណ្តាលឲ្យរអឹល ទើបរថយន្តក្រឡាប់ទាំងកំរោលបណ្តាលឲ្យធា្លក់ទូកុងតឺន័រ ប៉ះដើមឈើ បាក់អស់មួយដើមតែម្តង ។

ក្រោយកើតហេតុអ្នកបើកបររថយន្តនេះ បានរត់គេចខ្លួនបាត់ស្រមោល ហើយសមត្ថកិច្ចនគរបាលចរាចរ ស្រុកកំពង់ត្រាចទៅដល់ វាស់វែង និងស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនដឹកទំនិញ មកស្ទូចយករថយន្ត និងទូកុងតឺន័រយក​ចេញពីផ្លូវកុំឲ្យស្ទះចរាចរណ៍ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print