លួចម៉ូតូបានសម្រេចនៅក្រុងពោធិ៍សាត់! ជាប់ខ្នោះនគរបាលនៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មុខសញ្ញាលួចយ៉ាងសកម្មម្នាក់ដែលគេអះអាងចេញចូលៗពន្ធនាគារដូចផ្ទះទៅហើយនោះ ចុងក្រោយនេះបានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចនៅក្រុងពោធិ៍សាត់ ប៉ុន្តែបានជាប់អន្ទាក់សមត្តកិច្ចនគរបាលស្រុកបាកានត្រង់ចំណុចព្រំប្រទល់ខេត្តបាត់បង។

ប្រតិបត្តិការបង្រ្កាបមុខសញ្ញាលួចយ៉ាងសកម្មខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៣ និង០០នាទីរំលងអាធ្រាត្រឈានថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ.ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញារួមទាំងវត្ថុតាងដែលដកហូតបានម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 4738 និងទូរស័ព្ទដៃចំនួន ២គ្រឿង(កាឡាក់ ១គ្រឿង និងអាយហ្វូន ១គ្រឿង)ឈ្មោះ សុង យ៉ន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន មានទីលំនៅភូមិថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ប្រភពរាយការណ៍ខាងលើបន្តថា ជនសង្ស័យជាមុខសញ្ញាសមត្តកិច្ចនគរបាលខេត្តពោិ៍សាត់ ធ្លាប់ឃាត់ចាប់ស្ទើរតែរាប់មិនអស់ចេញចូលនៅពន្ធនាគាដូចផ្ទះទៅហើយ ជនសង្ស័យជាមុខសញ្ញារួមទាំងវត្ថុតាងសមត្តកិច្ចនគរបាលស្រុកបាកាន បានបំពេញសំណុំឯកសារពាក់ព័ន្ធតសាត់ ដើម្បីចាត់ការបន្ត។

ប្រភពរាយការណ៍ខាងលើបន្តទៀតថា គួរំលឹកថា៖ នៅយប់ថ្ងៃទី១៨ ខែឆ្នាំដដែល ជនសង្ស័យជាមុខសញ្ញារូបនេះ បានដេកនៅម្ថុំរ៉ារថភ្លើងស្ថិតក្នុងភូមិ.សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់ លុះរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ជនសង្ស័យជាមុខសញ្ញាបានងើបដើរឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចផ្ទះជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើឈ្មោះ ខឿន សុខុម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពចូលទៅឆ្កឹះទ្វារស័ង្សសីបើកចូលលួចយកម៉ូតូ និងទូរស័ព្ទ រួចគេចខ្លួនបាត់ប៉ុន្តែត្រូវបានសមត្តកិច្ចនគរបាលអធិការដ្ឋានស្រុកបាកាន និងប៉ុស្តិ៍ស្វាយដូនកែវស្ទាក់បង្រ្កាប់បានបែបនេះ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print