មន្ត្រី​ជំនាញ​ ពិនិត្យ​ទីតាំង​ទំនប់​ចំការ​តែ​ក្រោម​ ខេត្ត​កំពង់​ស្ពឺ​ ដែល​បាក់​ស្រុត​ដោយសារ​ជំនន់​ទឹក​ភ្លៀង​

ចែករំលែក៖

កំពង់​ស្ពឺ​៖នៅ​ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨​ លោក លឹម ពុយ ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យទីតាំងទំនប់ចំការតែក្រោម ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលត្រូវជំនន់ទឹកភ្លៀងហូរច្រោះផ្តាច់តួទំនប់ប្រវែងប្រមាណ៤០​ម៉ែត្រ​ ។

សូម​បញ្ជាក់​ថា​ នៅវេលាម៉ោងប្រមាណ១២ ថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានការបាក់ទំនប់អាងទឹកមួយកន្លែងនៅតំបន់គិរីរម្យ-ចម្ការតែ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយពេលបាក់ បរិមាណទឹកដែលមានក្នុងអាងប្រមាណ១លានម៉ែត្រត្រីគុណ បានហូរធ្លាក់យ៉ាងគំហុកទៅកាន់ផ្នែកខាងក្រោម បណ្តាលឱ្យលង់ងាប់សត្វគោចំនួន១ក្បាល, បាត់ខ្លួនចំនួន២ក្បាល ខូចខាតដំណាំស្រូវ និងដំណាំស្វាយមួយចំនួនទៀត ។

ទំនប់អាងទឹកនេះ គឺសាងសង់ឡើងនៅក្នុងឆ្នាំ២០១៦ ដោយថវិកាសហគមន៍ សម្រាប់រក្សាទឹកទុកប្រើប្រាស់ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print