សម្ដេចតេជោ​ ហ៊ុន​ សែន​ និងប្រធានាធិបតីនៃសាធារណរដ្ឋតួកគី អញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើ​ ឯកសារ​និងកិច្ចព្រមព្រៀងអនុស្សារណ:សំខាន់ៗចំនួន៨​

ចែករំលែក៖

ប្រទេសទួរគី ៖ នៅថ្ងៃដដែលនេះដែរ​ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេភាគីទល់មុខគ្នាមួយទល់និងមួយ និងជំនួប​អា​ហារការងារថ្ងៃត្រង់ដែលបានចំណាយពេលប្រមាណ ១ម៉ោង៣០នាទីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើ ឯកសារ​ និងកិច្ចព្រមព្រៀងអនុស្សារណៈសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖

១)​ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជន​ពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនតួកគី ភាគីកម្ពុជាចុះហត្ថលេខារវាង ឯក ឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយឯក​ឧត្តម ម៉ូសសិន ដេរ៉េ (Muhsin Dere) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ

២)​ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តមបណ្ឌិត បេ គារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់

៣)​ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយ​ឯក​ឧត្តមបណ្ឌិត បេគារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខា​ប្រមាញ់

៤)​ កិច្ច​ព្រមព្រៀងស្តីពីការជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ ចុះហត្ថលេខារវាងឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តមម៉ូស្តាហ្វា វ៉ារ៉ាក (Mustafa Varark) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យា

៥)​ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា ចុះហត្ថលេខារវាង ឯក​ឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ​អន្តរ​ជាតិ ជាមួយ​ឯក​ឧត្តម ម៉េតម៉េត ម៉ូហារ៉ែម (Mehmet Muharrem) រដ្ឋមន្រ្តីយុវជន និងកីឡា

៦)​ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទេសចរណ៍ ចុះហត្ថលេខារវាង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស

៧)​ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​ឯក​ឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរ​ទេស

៨)​ កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ចុះហត្ថលេខារវាង ឯក​ឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ​អន្តរ​ជាតិ ជាមួយ​ឯក​ឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរ​ទេស៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print