ខឹងគេមើលងាយបងប្អូនរបស់ខ្លួនយកពូថៅកាប់ទៅលើបុរសម្នាក់បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ព្រោះតែខឹងគេមើលងាយបងប្អូនរបស់ខ្លួន បានជិះម៉ូតូសំដៅមករកបុរសម្នាក់ទៀត ដោយជជែកទាស់ទែងពាក្យសំដីរហូតធ្វើឲ្យបុរសដែលជាអ្នកជិះម៉ូតូទប់កំហឹងលែងបាន ក៏ទាញពូថៅកាប់ទៅគូរជម្លោះរបស់ខ្លួន បណ្ដាលឲ្យបុរសជាគូរជម្លោះទទួលរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។ ករណីខាងលើនេះ កើតឡើងនៅវេលាម៉ោង១៧និង០៥នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ចំណុចផ្លូវបំបែកជា៥ ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ភាព គឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុសរថយន្ត មានស្រុកកំណើតនៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានដឹកដី ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នល ខេត្តកណ្តាល ។

ចំណែកជនសង្ស័យឈ្មោះ ហេង ស៊ីរ៉ាភេទ ប្រុស អាយុ៣៦ឆ្នំា ជនជតិខ្មែរ មុខរបរបើកបររថយន្ដ មានស្រុកកំណើតនៅសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល័ង្គ ខេត្តកំពង់ធំ ចប្ចុប្បន្នស្នាក់នៅការដ្ឋានដឹកដី ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (រត់គេចខ្លួនក្រោយធ្វើសកម្មភាពរួច) ។ ដោយឡែកវត្ថុតាងដកហូតបានមានពូថៅដងឈើចំនួន១ ,ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ1289ភព1 ។

ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យនិងជនរងគ្រោះពុំដឹងថាមានទំនាស់ពាក្យសំដីអ្វីជាមួយគ្នានោះទេ ទើបបានជាមដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ស្រាប់តែជនសង្ស័យខាងលើ បានជិះម៉ូតូមករកជនរងគ្រោះ ខណៈដែលជនរងគ្រោះកំពុងអង្គុយលេងក្នុងរោងលក់អីវ៉ាន ដោយនិយាយទៅកាន់ជនរងគ្រោះថា កាលពីថ្ងៃមុន មិចបានជាឯងមើលងាយបងប្អូនអញ ភ្លាមនោះជនរងគ្រោះខឹងក៏ជេររួចយកផ្លែស្វាយខ្ចីគុបទៅលើជនសង្ស័យបន្ថែមទៀត ហើយដើរសំដៅទៅរកជនសង្ស័យ ទើបធ្វើឲ្យជនសង្ស័យយកពូថៅកាប់ទៅលើជនរងគ្រោះចំនួន ១ពូថៅចំកផ្នែកខាងក្រោមធ្គាម បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានទុកម៉ូតូចោល រួចរត់គេចខ្លួនបាត់ស្រមោល ភ្លាមនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង បានហៅរថយន្ដ សាមុយដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជនជាអកុសលជនរងគ្រោះបានដាច់ខ្យល់ ខណៈដល់មន្ទីរពេទ្យ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលស្រុក បានធ្វើការចុះពិនិត្យកន្លែងកើតហេតុ រួចធ្វើការ កោលស្យវិច្ច័យសាកសពជនរងគ្រោះ រួចកសាងសំណុំរឿងដើម្បីធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print