កិច្ច​ប្រជុំ​​កំពូល​បច្ចេក​វិទ្យា​​ដំបូងគេ​នៅកម្ពុជា​ទាក់ទាញ​​អ្នកចូលចិត្ត​បច្ចេក​វិទ្យា​រាប់ពាន់នាក់

ចែករំលែក៖

ភ្នំពេញ៖ កិច្ច​ប្រជុំ​កំពូល​បច្ចេក​វិទ្យា​​កម្ពុជា​ បាន​បញ្ចប់​កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ ​នេះ ដោយ​មានការ​ចូលរួម​​ពី​វារគ្មិន​អន្តរជាតិ អាជីវកម្ម​​បង្កើត​ថ្មី​ក្នុង​ស្រុក ដែល​មានសក្ដានុពល​នានា និង​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កាលានុវត្តន៍ភាព​​សម្រាប់​ប្រព័ន្ធ​អាជីវកម្ម​បច្ចេក​វិទ្យា​ ដែល​កំពុង​មាន​សន្ទុះខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ដោយ​មានការ​រៀបចំ​ដោយ​ក្រុមហ៊ុន Smart Axiata និង​វិទ្យា​ស្ថានជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) និង​ដោយ​មានការ​គាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និង​មូលនធិកសាង​សមត្ថភាព និង​ការ​ស្រាវ​ជ្រាវ​ និងអភិវឌ្ឍន៍ (CBRDF) កិច្ច​ប្រជុំ​កំពូល​បច្ចេកវិទ្យា​កម្ពុជា ត្រូវ​បានរៀប​ចំជាលើក​ដំបូងហើយ​ក្នុងប្រទេស​កម្ពុជា។

លោក ថូម៉ាស ហ៊ុន អគ្គនាយក​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា៖ ក្រុមហ៊ុន Smart Axiata គឺជា​កម្លាំង​ចលករ​នៅពីក្រោយវិស័យ​បច្ចេក​វិទ្យា​​ក្នុង​ប្រទេស​កម្ពុជា។ យើង​​មាន​ក្ដីរំភើប​​​ក្នុងការ​ចូលរួម​​នៅ​ក្នុង​ព្រឹត្តិការណ៍នានាដូចជា​កម្មវិធីនេះជាដើម ដែល​​បាន​នាំ​យក​គំនិត​ផ្ដួច​ផ្ដើម​របស់យើងទាំងអស់មក​បង្ហាញ​ក្នុ​ង​ពេល​តែមួយ​​នៅចុង​សប្ដាហ៍នេះ។ ក្នុងនោះ ក៏​មាន​វារគ្មិន​អន្តរជាតិ​​ល្បីៗ​​មកពីក្រុមហ៊ុន​យក្ស​ផ្នែក​បច្ចេក​វិទ្យា ដែល​ចូលរួម​នៅ​ក្នុង​វគ្គពិភាក្សា Smart TechTalks របស់យើង និង​កម្ម​វិធី​ប្រកួត​​អាជីវកម្ម​ថ្មី​អន្តរជាតិ – Seedstars ដែល​ពិត​ជាបាន​លើក​កម្ពស់​សមត្ថភាព និង​កាលានុវត្តន៍ភាព​​​សម្រាប់​ប្រព័ន្ធអាជីវកម្មថ្មី​ក្នុង​ស្រុក​របស់​យើង

វារគ្មិនអន្តរជាតិ​​នានា​មកពីក្រុមហ៊ុន Google, Facebook, Leaderonomics, Huawei, Transcosmos និង Digital Ventures បានទាក់ទាញចំណាប់អារម្មណ៍ពី​អ្នកចូលរួម​ជា​ច្រើន​ក្នុង​កម្មវិធីនាព្រឹកថ្ងៃអាទិត្យ ខណៈដែល​នៅ​ពេល​រសៀល​វិញ វគ្គពិភាក្សាពិសេស​ ដែល​មានការ​ចូលរួម​​ពីសំណាក់ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា តំណាង​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​Google, Seedstars និង Smart Axiata បានពិភាក្សា​​លើ​ប្រធាន​បទនានា​ផ្ដោត​លើ “​ការ​ប្រើប្រាស់​ថាមពល​នៃ​នវានុវត្តន៍​បច្ចេក​វិទ្យា​ដើម្បីកម្ពុជា

ក្រៅពី​ការ​សង្ខេប​លើ​​របាយការណ៍​ស្ដីពី​អាជីវកម្មថ្មី​នៅ​កម្ពុជា ដែលនឹង​ចេញផ្សា​យនាពេល​ខាង​មុខ  ដែល​បង្ហាញ​ដោយ​​ក្រុមហ៊ុន Raintree និង Mekong Strategic Partners ក៏មាន​អាជីវកម្មថ្មី កម្ពុជា​ចំនួន 10 បាន​បង្ហាញ​ខ្លួន​​ នៅក្នុងព្រឹត្តិការណ៍រយៈពេល 3 ថ្ងៃរបស់ Seedstars ដើម្បី​ធ្វើបទបង្ហាញ​អំពីអាជីវកម្ម​របស់ខ្លួន ដល់​គណៈកម្មការ ដែល​​សមាសភាព​បុគ្គល​ល្បីៗ​​ក្នុង​វិស័យអាជីវកម្ម​ថ្មីលំដាប់អន្តរជាតិ ដូចជា​លោក Feiruz Ikhwan ជា CFO ក្រុមហ៊ុន​Smart Axiata លោក Pahrada Sapprasert ប្រធាន 500 Tuk Tuks លោក គឹម បូរ៉ា ដៃគូ​ក្រុមហ៊ុន Mekong Strategic Parnters លោក Gabriela Fernandez ប្រធាន​ប្រចាំតំបន់​អាស៊ី​របស់ Seedstars លោក​ស្រី Zoe Ng សហស្ថាបនិក និងជា​ប្រធាន​ក្រុមហ៊ុន​ Raintree និងបណ្ឌិត សេង សុភាព ប្រធាន​​វិទ្យាស្ថាន NIPTICT

បណ្ឌិត សេង សុភាព ​ប្រធាន​វិទ្យាស្ថាន NIPTICT ​បាន​មានប្រសាសន៍ថា៖ “​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​មកនេះ យើង​បាន​សង្កេតឃើញ​មាន​ព្រឹត្តិការណ៍​ផ្នែកអាជីវកម្មថ្មី និង​បច្ចេក​វិទ្យា​ជា​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ កិច្ច​ប្រជុំ​កំពូល​ផ្នែក​បច្ចេក​វិទ្យា​នេះគឺជា​ព្រឹត្តិការណ៍ថ្មី​សម្រាប់យើងទាំងអស់គ្នា​ ស្របពេល​ដែលយើង​កំពុង​អភិវឌ្ឍ​ខ្លួន​ដើម្បីឆ្ពោះទៅរក​ការ​សម្រេច​បាន​​យុគសម័យ​កម្ពុជា​ឌីជីថល​។ ខ្

ញុំ​មាន​មោទនភាព​ក្រៃលែង​ចំពោះ​មនុស្ស​គ្រប់​គ្នា​ដែលបាន​ខិត​ខំប្រឹង​ប្រែង​រួមគ្នា​ ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍នេះឡើង។ ខ្ញុំ​មានជំនឿចិត្តថា បើទោះបីជា​វិស័យ​បច្ចេក​វិទ្យា​របស់​កម្ពុជា​​មិនទាន់​មានការ​អភិវឌ្ឍ​ន៍ខ្លាំង​ដូច​បណ្ដា​ប្រទេស​ផ្សេងទៀត​ក្តី ប៉ុន្តែ យើង​ទាំងអស់​គ្នា​សុទ្ធតែ​បាន​មើលឃើញពីទេព្យ​កោសល្យ សេចក្តីតាំង​ចិត្ត និង​សមត្ថភាព​​របស់​​មនុស្ស​គ្រប់គ្នា៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print