ចោរឆក់ពីរនាក់ ម្នាក់ជាសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីឆក់កាបូបពីនារីម្នាក់

ចែករំលែក៖

ភ្នំពេញ: ចោរឆក់ពីរនាក់ ម្នាក់ជាសិស្សវិទ្យាល័យជាស៊ីមសន្ធរម៉ុក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពេលដែលធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់តាមដងផ្លូវ។

ករណីនេះកើតឡើងកាលពីម៉ោងជិត៤រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនទី១.ឈ្មោះ​ យិន ផានិត​ អាយុ១៧ឆ្នាំ​ ជាសិស្សវិទ្យាល័យជាស៊ីសន្ធរម៉ុក ថ្នាក់ទី១០E និងម្នាក់ទៀតឈ្មោះ ជួន រ៉ាវី អាយុ១៧ឆ្នាំ មុខរបរសិស្ស១០E ។ ចំណែកជនរងគ្រោះជាបុគ្គលិកហាងខារ៉ាអូខេដឹមូន។

សមត្ថកិច្ចបានឲ្យដឹងទៀតថាវត្ថុតាងដកហូតបានរួមមានម៉ូតូ២គ្រឿងម៉ាកZoomer-X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FY-0903 ចំនួន១គ្រឿង និងម៉ូតូម៉ាកស្មាស់វី ពាក់ស្លាកលេខ 1CC-1895 ចំនួន១គ្រឿង។

ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print