ទីតាំងកត់ឆ្នោតកំពុងរីកដូចផ្សិតនៅស្រុកកណ្តាលស្ទឹងកំពុងផ្គើនអាជ្ញាធរមូលដ្ឋាន

ចែករំលែក៖

ខេត្តកណ្តាល ៖ ទីតាំងកត់ឆ្នោតដោះស្លែរជាច្រើនកន្លែងនៅស្រុកកណ្តាលត្រូវបានប្រជាពលរដ្ឋ រិះគន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចយ៉ាងខ្លាំងៗថា អាជ្ញាធរនិងសមត្ថកិច្ចបើកសិទ្ធិយ៉ាងទូលាយទៅលើក្រុមអ្នកលេងល្បែងសុីសង និងក្រុមអ្នកបើកល្បែងសុីសងគ្រប់ប្រភេទ ពិសេសគឺល្បែងកត់ឆ្នោតវៀតណាម(កន្ទុយលេខ)តែម្តង ដែលធ្វើអោយអ្នកញៀនល្បែងទាំងនោះអស់ដី អស់ផ្ទះសំបែង កើតជាអំពើរហិង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ជាដើម។

ពលរដ្ឋសូមមិនបញ្ចេញឈ្មោះបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមអ្នកដែលញៀនល្បែងសុីសង និងអ្នកបើកល្បែងសុីសងកន្ទុយលេខដ៍ធំៗប្រចាំស្រុកកណ្តាលស្ទឹង ក្នុងខេត្តកណ្តាលទី១មានឈ្មោះ ដា ភេទប្រុស ស្ថិតនៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ហើយទី២មានឈ្មោះ ពាង ស្ថិតនៅភូមិស្វាយ មីុញ ឃុំបាគួ និងទី៣មានឈ្មោះ ហេង ភេទប្រុស ស្ថិតនៅភូមិចំបក់ ឃុំសៀមរាប អ្នកទាំង៣នៅក្នុងស្រុកតែមួយគឺស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អស់លោកមេកន្ទុយលេខដែលមានសារជាតិចូលចិត្តល្បែងខាងលើនេះគឺពួកគេបើកលេងជាយូឆ្នាំណាស់មកហើយ រហូតដល់ដោះស្លែក៍នៅតែអាជ្ញាធរ និងសមត្ថកិច្ចស្រុកបិតភ្នែកបើកដៃអោយលេងយ៉ាងពេញបន្ទុក។

ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះ លោក បូណារ៉េត អភិបាលស្រុកកណ្តាលស្ទឹង បានប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃ២៣ ខែតុលា ឆ្នាំ២០១៨ អោយដឹងថា ពាក់ព័ន្ធនិងល្បែងកន្ទុយលេខកន្លងមកយើងតែងតែប្រជុំផ្សព្វផ្សាយនិងអប់រំបានជោគជ័យម្តងរួចមកហើយៗក្នុងមួយសប្តាហ៍យើងធ្វើវេទិការសាធារណៈបង្ការបង្ក្រាបនៅបញ្ហានេះ ដោយឡែកយើងបានចេញលិខិតអញ្ជើញក្រុមអ្នកលេងកត់ឆ្នោតអោយមកធ្វើកិច្ចសន្យាមួយដងជាពីដង តែបើមិនរាងចាលលើកទី៣យើងអោយលោកអធិការនគរបាលដែលជាសេនាធិការស្រុកចុះបង្ក្រាបទៅតាមផ្លូវច្បាប់ ហើយបញ្ហាល្បែងនេះគឺទើបតែកើតក្រោយទេពួកគេដើកត់លួចលាក់មិនជាចំហរឡើយពីព្រោះកន្លងមកយើងបានបង្ក្រាបនៅបឹងខ្យាងម្តងនិងផ្សារកំកន្តួតម្តងរួចមកហើយដូច្នេះអ្នកប្រព្រឹតអំពើល្បែងបែបនេះក៍អាចរាងចាលខ្លះផងដែ។

គួរំលឹកផងដែថា៖ អ្នកញៀនល្បែងកន្ទុយលេខជាច្រើននៅស្រុកកណ្តាលស្ទឹងកើតរីកដូចផ្សិតយ៉ាងទាន់សម័យតែគេពុំឃើញអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ណាមានវិធានការចុះបង្ក្រាបនោះទេ ឫក៍ពួកគេអាចទទួលលាភសការៈជាឆ្នាំងបាយពីមេល្បែងទាំងអស់ខាងលើធ្វើអោយរីកថ្លើមសើមហោប៉ៅទើបពុំចេញបង្ក្រាបបែបនេះ។

ពលរដ្ឋបានលើកឡើងថា បើអាជ្ញាធរមិនបង្ក្រាបនោះគឺមានន័យថា ធ្វើផ្ទុយពីបទបញ្ជារបស់ថ្នាក់លើហើយ ជាពិសេស គឺហាក់បីដូចជា បណ្តោយអោយមានអំពើរល្មើសផ្សេងៗដូចជាចោរលួច ឆក់ ប្លន់ កើនឡើងហើយ ព្រោះល្បែងជាប្រភពនៃបទល្មើសទាំងនោះ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print