វ័យចាស់ប៉ះជាមួយវ័យថ្មី ឆីវក់ឆីវីនៅផ្ទះសំណាក់ រហូតគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖​ លោកតាវ័យចំណាស់ម្នាក់ ដោយសារតែខានយូរជូមាត់ ទើបខលហៅស្រីស្នេហ៍ ណាត់ជួបក្នុងផ្ទះសំណាង ដោយបង្កើតភ្លើងស្នេហ៍រហូតព្រឹកឡើង ក៏គាំងប៉ះដូងស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង​២០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា​ ឆ្នាំ២០១៨​ នៅក្នុងផ្ទះសំណាក់យីហោភ្នំមាស​ ស្ថិតនៅ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពឈ្មោះ ខៀវ ឃឺន ភេទប្រុស អាយុ71ឆ្នាំ មុខរបរអនុប្រធានភូមិព្រៃបឹង សព្វថ្ងៃស្នាក់នៅ ភូមិព្រៃបឹង ឃុំកន្ទោក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ប្រពភព័ត៌មានបានឲ្យដឹងថា​ កាលពីរវេលាម៉ោងប្រហែលជា 17 ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះ​(សព) ​បានតេរកកំណាន់(ស្រីស្នេហ៍) ឈ្មោះ ពៅ សាត អាយុ32ឆ្នាំ ដែលជាចុងភៅក្នុងហាងនៅផ្សារថ្នល់ទទឹង ថា គាត់នឹកចង់ជួប រួចហើយគាត់ថា យើងទៅជួបគ្នានៅផ្ទះសំណាក់ភ្នំមាស​ លុះដល់ម៉ោងប្រហែលជា ៧និង ៣០នាទីយប់ គាត់ក៏មកដល់ផ្ទះសំណាក់ទាំងពីរនាក់ ដោយបង្កើតភ្លើងស្នេហ៍ និងរួមរ័ក្សបានសម្រេចចំនួន២ដង​ ហើយក៏ដេកទៅ ។ លុះដល់ម៉ោងប្រហែលជា៤ទៀបភ្លឺ ជនរងគ្រោះក៏និយាយថា មិនសូវស្រួលខ្លួន នឹងឲ្យនារីកំណាន់(ស្រីស្នេហ៍)កោសខ្យល់ឲ្យ រួចហើយ នាងក៏ចូលងូតទឹកទៅ ស្រាប់តែពេលចេញមកឃើញជនរងគ្រោះដេកហាមាត់រួចហើយក៏ហៅនឹងអង្រួនតែគាត់មិនមាត់ ក៏រត់មកហៅម្ចាស់ផ្ទះសំណាក់ពេលមកដល់គេក៏ថាគាត់បានស្លាប់បាត់ទៅហើយ។

ក្រោយមកទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង​ តាមការពិនិត្យពីជំនាញកោសល្យវិច្ច័យ ក្រុងនិងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ម បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print