រត់ចែកជើងគ្នាសព្រៀត ព្រោះតែរថយន្តស្ទួចបើកយ៉ាងលឿនហើយដាច់ហ្វាំងជ្រុលទៅបុករះម៉ូតូកង់បី និងកិនម៉ូតូ២គ្រឿង

ចែករំលែក៖

       ភ្នំពេញ ៖ រថយន្តស្ទួចដឹកចំរិងដែក បានដាច់ហ្វាំងជ្រុលចង្កូតទៅបុកម៉ូតូកង់បីបណ្ដាលឲ្យក្រឡាប់ និងបន្តបុករះម៉ូតូ២គ្រឿងទៅផ្ទុបជាមួយផ្ទះល្វេងលក់អីវ៉ាន់២ខ្នង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដោយធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះនាំគ្នារត់គេចស្ទើតែមិនទាន់ និងសំណាងល្អមិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏បង្កការភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្បែរស្ទុបអតីតលូប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កប្រភេទរថយន្តស្ទួច  បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ សង្ស័យរថយន្តបង្កដាច់ហ្វាំង ក៏ជ្រុលបុកម៉ូតូកង់បីដែលចតនៅលើចញ្ចើមផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង ហើយបន្តទៅបុកម៉ូតូចំនួន២គ្រឿងចតនៅមុខផ្ទះលក់អីវ៉ាន់ ទៅគៀបជាប់ជាមួយទ្វាផ្ទះល្វេង២ខ្នង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ខណះដែរប្រជាពលរដ្ឋនៅទីនោះឃើញហេតុការណ៍ និងរត់គេចខ្លួនទាន់ពេលវេលា ។ ក្រោយពីកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កបានបើកទ្វាចុះគេចខ្លួនបាត់ស្រមោល ដោយបន្សល់រថយន្តបង្កនៅកន្លែងកើតហេតុ ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍កុំឲ្យមានការកក់ស្ទះ ហើយទាក់ទងទៅជំនាញមកធ្វើការវាស់វែង យករថយន្តបង្ក និងសំភារះដែលខូចខាតខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print