ព្យុះ វីលឡា វាយប្រហារម៉ិចស៊ីកូ បង្ខំឲ្យពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មានចិន សុីនហួ នៅ រសៀលថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ បានផ្សយថា ព្យុះ កំណាចឈ្មោះថា វីលឡា (Willa) បានបោកសង្រ្គប់មកលើភាគខាងលិចប្រទេសម៉ិចសុីកូ នាព្រឹកថ្ងៃ ពុធនេះ ដោយនាំយកមកជាមួយនូវកម្លាំងខ្យល់ដ៏មានឥទ្ធិពល និងការធ្លាក់ភ្លៀង យ៉ាងជោកជាំ ព្រមទាំងទឹកជំនន់ជន់ជោរយ៉ាងខ្លាំង។

ព្យុះកំណាចដែលកាលពីថ្ងៃចន្ទដើម សប្តាហ៍នេះ មានអានុភាពជាព្យុះហឺរី ខិនកម្រិត ០៥ បានថយចុះមកនៅកម្រិត ៣វិញ ខណៈដែលវាបានបោកបក់មកដល់ឆ្នេរម៉ិចសុីកូ ប៉ុន្តែការព្យាករបានព្រមានថា ទោះជាបែបនេះក៏ដោយ ព្យុះ Willa នៅតែមានលទ្ធភាពបង្កជាគ្រោះទឹកជំនន់និង បំណាក់ដីយ៉ាងអាក្រក់ៗបាន។

គួរជម្រាបថា មនុស្សជាង ៤,២៥០នាក់ ត្រូវបានជម្លៀសចេញពីតំបន់រងហានិភ័យខ្ពស់ ក្នុងនោះរួមមានទាំងភ្ញៀវទេសចរ ដែលកំពុងសម្រាកវិស្សមកាលនៅតាមឆ្នេរសមុទ្រ ខណៈយោធាម៉ិចសុីកូត្រូវបាន ដាក់ពង្រាយ ដើម្បីត្រៀមចេញប្រតិបត្តិការជួយសង្រ្គោះនៅក្នុងតំបន់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print