ខេត្តកំពង់ស្ពឺៈ ស្រ្តីម្នាក់ បានស្លាប់ក្នុងថ្លុកឈាម់ដោយស្នា ដៃប្តីខ្លួនឯងកាប់នឹងកាំបិតផ្គា ក់ ព្រោះខឹងប្រពន្ធប្តឹងសមត្ថកិច្ច ឲ្យចាប់ដាក់គុក។
ឃាតកម្មប្តីឃោ រឃៅ សម្លាប់ប្រពន្ធធ្លាប់ឱបជាប់ដើ មទ្រូងនេះ បានកើតឡើងនៅម៉ោង៥ និង២០នាទីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឃ្លាំង ឃុំត្រាចទង ស្រុកឧដុង្គ។
ស្រ្តីរងគ្រោះឈ្មោះ អុក ថន អាយុ៣៣ឆ្នាំ ។ចំណែកជនសង្ស័យជាប្តីឈ្មោះ ម៉ាន់ ឆុន អាយុ៣៧ឆ្នាំ។ពួកគេទាំង២នាក់ រស់នៅភូមិកើតហេតុខាងលើ ។
នៅមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា គេខឹងប្រពន្ធ និងម្តាយក្មេក ប្តឹងសមត្ថកិច្ចឲ្យចាប់គេដាក់គុ ក ចោទពីបទប្រើប្រាស់គ្រឿងញៀន។
ប្រភពព័ត៌មានពីសាក្សី រស់នៅក្នុងភូមិកើតហេតុ បានឲ្យដឹងថា ជនសង្ស័យ ជាមនុស្សប្រើប្រាស់ថ្នាំញៀនប្រចាំភូមិ តែងតែបង្កបញ្ហាដល់ប្រជាពលរដ្ឋក្ នុងភូមិជាញឹកញាប់ ហើយថ្មីៗនេះ ជនសង្ស័យ ទើបចេញពីគុក។នៅពេលវិលមកដល់ផ្ទះ វិញ ជនសង្ស័យ ដើរសួររកមុខមនុស្សប្តឹងគេដាក់គុ ក រួចក៏ដាក់ការសង្ស័យលើប្រពន្ធ និងម្តាយក្មេក ហើយថ្ងៃកើតហតុ ជនសង្ស័យ បានស្រាយគំនុំទាញកាំបិតផ្គាក់ កាប់ប្រហារភរិយាខ្លួន ឲ្យស្លាប់ក្នុងថ្លុកឈាម។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ ស័យ ដកហូតកាំបិតផ្គាក់១ នាំមកអធការដ្ឋាន កសាងសំណុំរឿងចាត់ការតាមច្បាប់៕ សេនាស័ក្តិ