មានករណីចោរលួចបង្កាន់ដៃជញ្ជាំងបេតុងទប់ដីអាងទឹងប្រើប្រាស់តំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ អស់ចំនួន ៥៥ប្រឡោះស្មើ១១០ម៉ែត្រ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ បង្កាន់ដៃជញ្ជាំងបេតុងទប់ដីអាងទឹងប្រើប្រាស់តំបន់រដ្ឋបាលខេត្ត ត្រូវបានចោរ ធ្វើសកម្មភាពលួច អស់ចំនួន៥៥ប្រឡោះ ស្មើនឹង១១០ម៉ែត្រ កាលពីអំឡុងយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ។ នេះបើតាមមន្ត្រី ក្រសួងធនធានទឹកបញ្ជាក់ឲ្យដឹងនេះព្រឹកថ្ងៃសុក្រនេះ។

លោកបន្តថា ជញ្ជាំងបេតុងទប់ដីអាងទឹងខាងលើនេះ មានទីតាំងនៅចំណុចអាងទន្លេសម្បនិម្មិត ហៅស្ទឹង តាវ៉ាន់ ស្ថិតនូវភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា «ខ្ញុំដើរហាត់ប្រាណទីនេះស្ទើររាល់ល្ងាច តែប៉ុន្មានថ្ងៃនេះភ្លៀងទើបខានទៅ ។ លោកថា ករណីចោរលួចកាត់បង្កាន់ដៃជញ្ជាំងបេតុងទប់ដីអាងទឹង មិនមែន កើតឡើងនៅថ្ងៃទី២៥តុលានេះទេ ពោលគឺកើតឡើងតាំងពីពីរបីថ្ងៃកន្លងមកហើយ តែខាងធនធានទឹករាយ ការណ៍ថា យប់២៥ ដើម្បីកុំឱ្យគេបន្ទោស ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print