សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០២នាក់មុខសញ្ញាលួចកាច់សោរកម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័័យ០២នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនករណី ប៉ុនប៉ងលួច (មានដែកកែច្នៃសំរាប់កាច់សោរកម៉ូតូ)។កាលពីថ្ងៃទី២៩តុលាឆ្នាំ២០១៨ វេលាម៉ោង០១ និង៣០នាទីនៅចំណុចមុខស្ថានីយ៍ប្រេងតូតាល់ ផ្លូវឌួងងៀប ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននោះទី ១-ឈ្មោះ ធឿន អូន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នុខរបរប មិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ភូមិរកាគួយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត្កណ្តាល (មានសារធាតុញៀន) ។និងទី ២-ឈ្មោះ នៅ វិច្ឆិកា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នុខរបរប មិនពិតប្រាកដ ស្នាក់នៅភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ (មានសារធាតុញៀន) ។
សម្ភារៈបន្សល់ទុក ៖ ដែកកែច្នៃកាច់សោរកម៉ូតូចំនួន០១សម្រាប់ , ម៉ូតូចំនួន០១គ្រឿង ម៉ាកវីវ៉ា ផលិតឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ1CQ-2735 (របស់ជនសង្ស័យ) ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថា  មុននិងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើគឺ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានលុះមកដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យុ កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន និងរកឃើញវត្ថុតាងខាងលើនៅក្រោមកែបម៉ូតូ រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។
 បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print