ជិះម៉ូតូលឿនមិនប្រយ័ត្នធ្លាក់ជង្ហុកដួលអូសជាច្រើនម៉ែត្របោកក្បាលនឹងថ្នល់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ធ្លាក់ជង្ហុកដួលអូសជាច្រើនម៉ែត្របណ្តាលអោយបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខការ៉ាសសាំងPTT ក្បែរក្រុមហ៊ុនស្រាបៀរអង្គរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ លៀម ទួន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកខ្វៃជ្រូក ស្នាក់នៅភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក សព្វថ្ងៃស្នាក់នៅខាងផ្ទះប្រពន្ធ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GO-3713​  ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ជង្ហុកដួលអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះដួល បោកក្បាលនិងថ្នល់ស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ ។បន្ទាប់មកប្រជាពលរដ្ឋឃើញហេតុការនេះបានរាយការទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុរួចបានទំនាក់ទំនងទៅសាច់ញាត្តិក្រុមគ្រួសារសព ចុះមកដល់បានស្រែកទ្រហោយំឱបសពជនរងគ្រោះគួឲ្យសង្វែក។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋានចុះទៅដកហូតម៉ូតូយកទៅរក្សាទុកបណ្ដោះអាសន្ន និងធ្វើកោសល្យវិច័យសព រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print