ឃាត់ខ្លួនអ្នកលេងកាំបិតធំម្នាក់ រួមទាំងវត្ថុតាង នៅក្រុងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលស្វាយអាត់ សហការចុះបង្រ្កាបមុខសញ្ញាអ្នកលេងកាំបិតធំ ក្នុងនោះកម្លាំងបានឃាត់ចាប់ខ្លួនបានម្នាក់រួមទាំងវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូន។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទី យប់ថ្ងៃចន្ទ័ ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះឈ្មោះ សុខ ដាលីន ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិស្ថានីយ សង្កាត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់។

ប្រភពរាយការណ៍ពីកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា មុខសញ្ញាក្មេងទំនើងលេងកាំបិតធំត្រូវឃាត់ខ្លួនឈ្មោះ ឌឿន អានុន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូតបានវត្ថុតាង(កាំបិតកែច្នៃ)ចំនួន ៤ដើម។

ប្រភពថា ប្រតិបត្តិការខាងលើធ្វើឡើងធ្វើឡើងនៅគ្រាដែលទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ជូនមានក្មេងទំនើងពីក្រុមកំពុងឌឺដងដាក់គ្នា ខណៈនោះកម្លាំងបានចុះទៅដល់ប៉ុន្តែបានរត់គេចខ្លួនបាត់អស់ នៅសល់ជនសង្ស័យ ក៏បានឃាត់ខ្លួនរួមទាំងវត្ថុតាងបែបនេះ ជនសង្ស័យរួមទាំងវត្ថុតាង(កាំបិត)បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធបញ្ជូនបន្ត ទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print