ជិះម៉ូតូទៅរកស្រី្តបំរើផ្លូវភេទនៅម្តុំវត្តភ្នំ ត្រូវជនសង្ស័យវាយប្លន់យកទូរស័ព្ទបានសម្រេច តែគេចមិនផុតពីសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃបានសម្រេច ហើយនាំគ្នារត់គេចខ្លួនបាត់ ជាង៦ម៉ោងក្រោយកើតហេតុ ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង ។

ករណីនេះបានកើតឡើងវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃសុក្រ ៨រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវរង្វង់មូលខាងជើងរមណីដ្ឋានវត្តភ្នំ ភូុមិ១០ សង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះសុន ធីវីរ៉ាក់ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរលក់នំភីហ្សាមានទីលំនៅផ្ទះភូមិបុតយា សង្កាត់គោកឃ្លាងខណ្ឌសែនសុខ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងទៅរកស្រី្តដើម្បីយកទៅបំរើផ្លូវភេទ ហើយក៏បានជួបជនសង្ស័យឈ្មោះហម ចាន់ណារី ភេទស្រីអាយុ២១ឆ្នាំ និងបាននិយាយទំនាក់ទំនងសុំលេខទូរស័ព្ទពីជនសង្ស័យ ភ្លាមនោះជនរងគ្រោះបានហុចទូរស័ព្ទដៃអោយកត់លេខ ។ បន្ទាប់ពីជនសង្ស័យបានទូរស័ព្ទដៃម៉ាកអាយហ្វូន៨ ពណ៌ខ្មៅ របស់ជនរងគ្រោះហើយ ក៏បានរត់ឡើងម៉ូតូបក្ខពួកដែលនៅក្បែរនោះដើម្បីគេចខ្លួន ជនរងគ្រោះបានដេញដណ្តើមយកទូរស័ព្ទដៃមកវិញ តែត្រូវក្រុមជនសង្ស័យឈ្មោះជ័យ សាន់ឌី ភេទប្រុសអាយុ២៥ឆ្នាំរួមជាមួយបក្ខពួក០២នាក់ទៀតបានស្ទុះវាយទៅលើជនរងគ្រោះនាំគ្នាគេចខ្លួននិងយកទូរស័ព្ទដៃរបស់ជនរងគ្រោះបាត់តែម្តង ហើយជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង កំលាំងប៉ុស្តិ៍ ខណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយជនរងគ្រោះបានប្រតិបត្តិការស្រាវជ្រាវ រហូតដល់វេលាម៉ោង០៩ម៉០០នាទីថ្ងៃទី៣១.១០.២០១៨ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់គឺះ

១. ឈ្មោះជ័យ សាន់ឌី  ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅផ្ទះជួលផ្លូវលំសង្កាត់គីឡូម៉ែតលេខ៦ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

២.ឈ្មោះហម ចាន់ណារី  ភេទស្រីអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរមិនប្រាកដ(ស្រ្តីរកសីុផ្លូវភេទ) មានទីលំនៅផ្ទះជួលផ្លូវលំសង្កាត់គីឡូម៉ែតលេខ៦ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

រួមវត្ថុតាងចាប់យកបានមានទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូន8 ពណ៌ខ្មៅ  (ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បី​ចាត់ការតាមនីតិវិធី  ៕​ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print