ប្រាក់រាប់ពាន់លានដុល្លារបាត់ចេញពីគណនីដែលបានបង្កករបស់អតីតមេដឹកនាំហ្គាដាហ្វី

ចែករំលែក៖

ក្រុមរដ្ឋអាជ្ញាកំពុងបើកការស្រាវជ្រាវថាតើបណ្តាធនាគារនៅបែលហ្សុិកមាន សងការប្រាក់ និងដើម នៅក្នុងគណនី ធនាគាររបស់អតីតមេដឹកនាំហ្គាដាហ្វុី ដែលបានបង្កកតាមច្បាប់ដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិកាលពីឆ្នាំ ២០១០ដែរឬទេ?

បណ្តាញទូរទស្សន៍ RTBF បានផ្សាយ ថា ទឹកប្រាក់ ៥,៧ពាន់លានអឺរ៉ូ អាចដក ចេញពីគណនីធនាគារ ដោយអ្នកគ្រប់គ្រងគណនីរបស់អតីតមេដឹកនាំលីប៊ី ក្នុងនោះមានទាំងក្រុមទាហានប្រជាជនប្រទេសនេះ ដែលរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស ។

ទូទស្សន៍ RTBF បានផ្សាយថា ក្រោយអង្គការសហប្រជាជាតិបង្កកប្រាក់របស់ អតីតមេដឹកនាំហ្គាដាហ្វីនៅក្រៅប្រទេស ក្នុងនោះបែលហ្សុិក បានគោរពទៅតាម លក្ខណៈនៃការដាក់ទណ្ឌកម្មទាំងនោះ ដោយផ្អាកផ្តល់ការប្រាក់។

ជាមួយនឹងការលូកដៃរបស់បណ្តា ប្រទេសនៃអង្គការណាតូ កាលពីឆ្នាំ ២០១១ អង្គការសហប្រជាជាតិបានអនុ ម័តការដាក់ទណ្ឌកម្មទៅលើទ្រព្យសម្បត្តិ របស់រដ្ឋាភិបាលលីប៊ី ដោយបានដកហូត ៦៧ពាន់លានដុល្លារ ប្រាក់វិនិយោគ LIA និងបង្កកប្រាក់នៅក្រៅប្រទេសទាំងអស់ ។

រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកលោក Didier Reynders កាលពីថ្ងៃទី៣០ ខែ តុលា បានផ្សាយថា ការសម្រេចបើកសោ ហិរញ្ញវត្ថុខាងលើ គឺជាការទទួលខុសត្រូវ របស់ក្រសួងហិរញ្ញវត្ថុ។ អង្គការសហ ប្រជាជាតិកំពុងស្រាវជ្រាវពីការបាត់ប្រាក់នៅក្នុងគណនីធនាគារលោកហ្គាដាហ្វុី ដែលបានបង្កកនោះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print