ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកមកទើរក្រោយសណ្ឋារគារកាំបូតឌីយ៉ាណា

ចែករំលែក៖

ភ្នំពេញ: ប្រជាពលរដ្ឋដើរលេងនៅតាមមាត់ទន្លេប្រទះឃើញសពអណ្ដែតទឹកនៅក្រោយសណ្ឋារគារកាំបូត ឌីយ៉ា ណារួចក៏រាយការជូនសម្ថតកិច្ចអោយមកចុះពិនិត្យ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅពីម៉ោង១០និង៣០នាទីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៨នៅក្រោយសណ្ឋារគារកាំបូតឌីយ៉ាណា សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព៌ត័មានពីអ្នកឃើញហេតុការបានប្រាប់ឲ្យដឹងថាគឺពួកគាត់បាននាំគ្នាដើរលេងតាមមាត់ទន្លេហើយពេលដើរមកដល់ចំណុចក្រោយសណ្ឋារគារកាំបូតឌីយ៉ាណាក៏ប្រទះឃើញសាកសពមិនដឹងអណ្ដែតមកពីណាទេមក ទើរនៅមាត់ច្រាំងទន្លេក្រោយសណ្ឋារគារកាំបូតឌីយ៉ាណានេះ ហើយភ្លាមៗនោះពួកគាត់បានរាយការណ៍ទៅសម្ថតកិច្ចប៉ុស្តិ៍ជ័យជំនះអោយមកចុះពិនិត្យនៅកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសម្ថតកិច្ចប៉ុស្តិ៍ចុះមកដល់ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលបច្ចេកទេសកោសល្យ វិច្ច័យក្រុងអោយចុះមកពិនិត្យ។បន្ទាប់ពិនិត្យហើយខាងនគរបាលបច្ចេកទេសកោសល្យវិច្ច័យក្រុងបានប្រាប់អោយដឹងថាសពជនរងគ្រោះពិតស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន។

នៅក្នុងខ្លួនសាកសពសម្ថតកិច្ចរកឃើញអត្តសញ្ញណប័ណ្ឌមួយសន្លឹកនិងកាតគ្រីម៉ូតូដែលមានឈ្មោះ ឃ្លោក រស្មី ភេទប្រុសអាយុ២៣ឆ្នាំស្នាក់នៅផ្ទះលេខ៤ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្វែងរកក្រុមគ្រួរសាពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print