អំពើហិង្សាគ្រប់ដណ្តប់ទៅលើការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក

ចែករំលែក៖

ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅអាមេរិក ត្រូវគ្រប់ដណ្តប់ដោយសារតែ អំពើហិង្សា ការបាញ់ប្រហារ ប៉ុន្មានថ្ងៃកន្លងមកនេះ ។ ជាមួយគ្នានោះសង្គ្រាមនយោបាយ ពាក្យសម្តី ក៏បាន កើតឡើង ផងដែរ ធ្វើឲ្យពលរដ្ឋអាមេរិកខឹងសម្បាយ៉ាងខ្លាំង។

ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នេះគឺជាការសាកល្បង សមត្ថភាពដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ ។ នៅពេលនេះដែរ ប្រធានាធិបតី ដូណាល់ ត្រាំ និងអ្នកនយោបាយផ្សេងទៀត បានច្រានចោល ការជាប់ពាក់ព័ន្ធនឹងគ្រាប់បែកដែលបានផ្ញើទៅកាន់បេក្ខភាព គណបក្សប្រជាធិបតយ្យ ។ លោក ត្រាំក៏បានថ្កោលទោស ការវាយប្រហារសម្លាប់ក្រុមជនជាតិជ្វីប នៅ Pittsburgh កាលពីសប្តាហ៍កន្លងមកផងដែរ ។

យុទ្ធនាការឃោសនាបោះឆ្នោតពាក់កណ្តាលអាណត្តិ បានផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែការវាយប្រហារដោយសម្តីគឺជាក្តីបារម្ភយ៉ាងខ្លាំង នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ។ ជាមួយគ្នានេះ លោកស្រី Jenifer Psaki អ្នកឯកទេស និងជាទីប្រឹក្សា ឃោសនាបោះឆ្នោត សម្រាប់អតីត ប្រធានាធិបតីអូបាម៉ា បានបញ្ជាក់ថា « លោកស្រីមានអារម្មណ៍ថាស្ថានភាពកំពុងតែជាប់គាំង ។ ពេលមានសោកនាកម្មកើតឡើង ប្រទេសជាតិ ហាក់បីដូចជាគ្មាន អ្នកកាច់ចង្កូត»។

ជាមួយគ្នានេះក្រុមអ្នកគាំទ្រ ប្រធានាធិបតីដូណាល់់ ត្រាំ បានស្នើឲ្យលោក កែទម្រង់ បញ្ឈប់ការវាយប្រហារ ទៅលើគូប្រជែង តាម បែបឯកជន (បណ្តាញសង្គម ផ្ទាល់ខ្លួន) ពិសេសគឺបញ្ឈប់ការវាយប្រហារទៅលើសមាជិកគណបក្សប្រជាធិបតេយ្យ។

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏បានទម្លាក់កំហុសទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ ដែលបានបំបែកបំបាក់ប្រទេសជាតិ ។ ពលរដ្ឋ ទូទាំងប្រទេសមានការខឹងសម្បាដោយសារតែ ការផ្សព្វផ្សាយព័ត៌មានមិនពិត ហើយពេលខ្លះព័ត៌មានបោកប្រាស់ទៅទៀត។ ប៉ុន្តែលោកមិនបានលើកឡើង ជាឧទាហរណ៍ ណាមួយច្បាស់លាស់ឡើយ ថា ព័ត៌មានណា បានបំបែកបំបាក់អាមេរិក។

រយៈពេលជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងចូលមកដល់ គឺជាការសម្រេចថា តើគណបក្សណា នឹងគ្រប់គ្រង រដ្ឋសភា និងព្រឹទ្ធសភា ។ ប្រសិនបើគណបក្ស ប្រជាធិបតេយ្យ ទទួលបានសម្លេងភាគច្រើននោះ គោលនយោបាយទាំងឡាយរបស់លោក ត្រាំ នឹងត្រូវជាប់គាំង ដោយមិនទទួលបានការគាំទ្រ ទាំងពីសភា និងព្រឹទ្ធភា ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print