អគ្គិភ័យឆាប់ឆេះអគារអតីតផ្សារស៊ីដនី នៅក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រី ពេលនេះរលត់ជាស្ថាពរហើយ

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យមួយបានឆាប់ឆេះក្នុងអគារអតីតផ្សារស៊ីដនី នៅខាងក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រី ពេលនេះរលត់ជាស្ថាពរហើយ ប៉ុន្តែសមត្ថកិច្ចមិនទាន់បានសន្និដ្ឋានបណ្ដាលមកពីមូលហេតុអ្វីនោះទេ ។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃព្រហស្សតិ៍ ៨រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអគារអតីតផ្សារស៊ីដនី នៅខាងក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រី តាមបណ្ដោយផ្លូវកម្ពុជាក្រោត ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ទោះជាយ៉ាងណា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់មានសមត្ថកិច្ចណាបញ្ជាក់ឲ្យដឹងនៅ ឡើយទេ។ ប៉ុន្ដែពេលនេះកម្លាំងសមត្ថកិច្ច ជួយធ្វើអន្ដរាគន៍ដោយប្រើរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ទៅវិញភ្លាមៗ ដោយមិនរាលដាលដល់ទីតាំងផ្សេងទៀត ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print