ខួបកំណើត ឈូឈូ ប្រមូលផ្តុំដោយតារាវ័យក្មេងល្បីៗ

ចែករំលែក៖

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី០១ខែវិច្ឆិកានេះ តារាសម្តែងវ័យក្មេង អាង សុជាតា ហៅឈូឈូ ត្រូវបានក្រុមគ្រួសារមិត្តភ័ក្កិរៀបចំពិធីខួបកំណើតគម្រប់វ័យ១៤ឆ្នាំ ដ៏គួរឲ្យភ្ញាក់ផ្អើល។ កម្មវិធីនេះប្រមូលផ្តុំដោយតារាសម្តែងវ័យក្មេងរួមជំនាន់ជាច្រើនរូបចូលរួម។

ឈូឈូ ចាប់ផ្តើមមានមុខមាត់ខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីនាងចូលរួមសម្តែងក្នុងភាពយន្ត បទចម្រៀងជាច្រើនបន្តបន្ទាប់តាមការជំរុញលើកទឹកចិត្តពីអ្នកនាង សឿន ផានផាភួង ផងដែរ។

ថ្ងៃខួបកំណើតនាងទទួលបានការលើកទឹកចិត្តច្រើនពីក្រុមគ្រួសារ និងការចូលរួមពីតារាសម្តែង តារាចម្រៀងរួមជំនាន់មួយចំនួន ដូចជាតារាវ័យក្មេងក្នុងរឿង”ផ្កាថ្ម” មានកុមារា ម៉ក់ ឈុនលី កុមារី ជី ឈិងលីន បេក្ខជនThe Voice Kid Cambodia រដូវកាលទី២ កុមារាទេព ពិសិដ្ឋជាដើម។

បញ្ជាក់ក្នុងថ្ងៃខួបកំណើត តារាសម្តែងឈូឈូ លើកឡើងថា នាងពិតជារំភើបសម្រាប់ការរៀបចំខួបកំណើតគម្រប់១៤ឆ្នាំ ឈានចូល១៥ឆ្នាំសម្រាប់ពេលនេះ។ នាងថាជាក្តីស្រលាញ់មិនអាចរៀបរាប់អស់ដែលមានចំពោះក្រុមគ្រួសារ និងមិត្តភ័ក្កិរួមអាជីព និងមិត្តភ័ក្កិរួមថ្នាក់។

នាងរំពឹងថាខួបកំណើតឆ្នាំនេះនឹងបង្កើតបាននូវអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបានរួមគ្នាជាជាមួយពួកគាត់ ហើយក៏រំពឹងដែរថាទាំងការងារសិល្បៈ និងការសិក្សាររបស់នាងនៅចុងឆ្នាំនេះនឹងឆ្នាំបន្ទាប់ទទួលបានលទ្ធផលកាន់តែល្អ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print