សមត្ថកិច្ចនគរបាលខណ្ឌសែនសុខបញ្ជួនជនសង្ស័យ៩នាក់ទៅតុលាការក្នុងសុំនុំរឿង៧ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៩នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់លើសុំនុំរឿង០៧ករណីផ្សេងគ្នាក្រោយពីបញ្ចប់ការសា
កសួរកាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថា ការបញ្ជួនជសង្ស័យទៅតុលាកានៅព្រឹកនេះមាន០៩នាក់ក្នុងបទ​​​ល្មើស៧ករណី គឺលួច២ករណី ហឹង្សា១ករណី ជួញដូរ១ករណី រក្សាទុក២ករណីនិង ប្រើប្រាស់១ករណី។

អធិការនគរបាលខណ្ឌសែនសុខក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមជួយសហការណ៍និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនិងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗជាពិសេសក្រុមក្មេងស្ទាវៗដែលប្រមូូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនសូមរាយកាណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការ​ចុះបង្ក្រាបអោយទាន់ពេលវេលា ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print