ឃាត់ជនសង្ស័យ៣នាក់ ពីបទជួញដូរថ្នាំញៀន នៅស្រុកពញា

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលស្រុកពញាឮធ្វើការចាប់ខ្លួនក្រុមជនសង្ស័យ៣នាក់ ខណៈដែលក្រុមជនសង្ស័យខាង​លើ​​ធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង​១៤​និង៤៥នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចក្លោងទ្វាវត្តប្រសិទ្ធិក្រោម  ស្ថិតក្នុងភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។

ប្រតិបត្ដិការបង្រ្កាបខាងលើនេះ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកចំនួន១៤កញ្ចប់តូច ,ទូរសព្ទ័ចំនួន២គ្រឿង ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងកូនកន្ត្រៃតូចចំនួន២ផងដែរ ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន៣នាក់ ទី១-ឈ្មោះ សៀន សេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ  មុខរបរលក់ទឹកកត្នោតជូរ មានទីលំនៅភូមិឈូក ឃុំគោកល្វៀង  ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទី២-ឈ្មោះ រី ចាន់ផាន់ណា ហៅរី ឈីត  ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិជោទ្រៀច ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី៣-ឈ្មោះ ភាព វ័យ ហៅចត់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកំណ្តាល ។

ប្រភពដដែលបន្ដថា មុនឈានដល់ការចាប់ខ្លួនក្រុមជនសង្ស័យខាងលើនេះ សមត្ថកិច្ចជំនាញស្រុកបានទទួលព័ត៌មានថា ក្រុមជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះក៏សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឈ្វាំង ធ្វើការឃ្លាំមើល ក៏ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ ឈ្មោះ រី ចាន់ផាន់ណា ហៅរី ឈីត ឈ្មោះ ភាព វ័យ ហៅចត់ ធ្វើការសកម្មភាពជួញដូរថ្នាំញៀន  ក៏បានធ្វើការបង្ក្រាបឃាត់ខ្លួន និងឆែកឆេរបានរកឃើញថ្នាំញៀន១កញ្ចប់តូច ។

ក្រោយពីធ្វើការចាប់ខ្លួនជនសង្ស័យបាន២នាក់ខាងលើ សមត្ថកិច្ចធ្វើការសាកសួរ បន្ទាប់មកជនសង្សយ័ទាំង២នាក់ បានទៅចង្អុលបង្ហាញជនសង្សយ័ម្នាក់ទៀតឈ្មោះ សៀន សេង ដែលជាអ្នកលក់ទឹកត្នោតជូរ ភ្លាមនោះសមត្ថកិច្ចក៏ទៅឃាត់ខ្លួន និងឆែកឆេររោងទឹកត្នោតជូរបានរកឃើញថ្នាំញៀនចំនួន១៣កញ្ចប់តូច រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ។

ជនសង្ស័យទាំង៣នាក់ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print