លោករដ្ឋមន្ត្រី លឹម គានហោ ជួបបសំណេះសំណាល ណែនាំដល់មន្ត្រីក្មេងៗ ជំនាញខាងបច្ចេកវិទ្យា (IT)

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំចំ សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី លឹម គានហោ បានប្រជុំជួបសំណេះសំណាលណែនាំដល់មន្ត្រីក្មេងៗ ដែលសុទ្ធសឹងជាអ្នកដែលមានជំនាញសមស្រប ពិសេសខាងបច្ចេកវិទ្យា (IT) ដែលលោករដ្ឋមន្ត្រីបានបង្កើតឡើង ។

ជំនាញទាំង ៦ផ្នែក (Units) ក្នុងនោះមាន ៖
១- ផ្នែកប្រមូលផ្តុំតែមួយ (Unit of Central Point)
២- ផ្នែកឧតុនិយម និងរ៉ាដា (Unit of Meteorology and Radar)
៣- ផ្នែកជលសាស្ត្រ (Unit of Hydrology)
៤- ផ្នែកផ្កាយរណប រូបភាពលើអាកាស និងផែនទីគ្រប់ប្រភេទ (Unit of Remote Sensing and Mapping)
៥- ផ្នែកគ្រប់គ្រងទិន្នន័យ (Unit of Database)
៦- ផ្នែកប្រមូលផ្តុំព័ត៌មាន និងផ្សព្វផ្សាយ (Unit of Information and Broadcasting)

ក្នុងទិសដៅ ៖
១- ត្រៀមខ្លួនដើម្បីបម្រើដល់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ។
២- ត្រៀមខ្លួនដើម្បីបម្រើដល់កិច្ចដំណើរការនូវមជ្ឈមណ្ឌលទិន្នន័យ (Database Center) ដែលនឹងបង្កើតឡើងនៅអនាគតដ៍ខ្លីខាងមុខនេះ ជាជំនួយរបស់ ADB
៣- បម្រើដល់គោលដៅក្នុងការបណ្តុះបណ្តាលក្មេងក្រោយដើម្បីបន្តរវេន ។

ផ្នែកទាំង៦ខាងលើនេះ ស្ថិតក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោករដ្ឋមន្ត្រី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print