ចាប់​មុខសញ្ញា​លួច​យ៉ាង​សកម្ម​៣​នាក់​នៅ​ច្បារ​អំពៅ

ចែករំលែក៖

​ភ្នំពេញ​៖​ មុខសញ្ញា​ចោរកម្ម​លួច​ សម្ភារៈ​សំណង់​និង​ម៉ូតូ​ចំនួន​៣​នាក់​ក្នុង​ចំណោម​៥​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ ដកហូត​បាន​សម្ភារៈ​ សម្រាប់​បំ​តើ​ការ​ក្នុង​ការដ្ឋាន​សំណង់​ជា​ច្រើន​មុខ​ដែល​ក្រុម​ជនសង្ស័យ​យក​ទៅ​លក់​អោយ​កម្មករ​សំណង់​នៅ​ការដ្ឋាន​បុរី​ ។​

dew

​ករណី​ចាប់​មុខសញ្ញា​លួច​ ម៉ូតូ​និង​សម្ភារៈ​សម្រាប់​ធ្វើ​សំណង់​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំនុច​ ភូមិ​បឹង​ឈូក​ សង្កាត់​ និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​ មាន​,១-​ឈ្មោះ​ លី​ សុធា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ,២-​ឈ្មោះ​សុខ​ ភា​រុណ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ និង​ទី​៣-​ឈ្មោះ​គឹ​ម​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ជនសង្ស័យ​ទាំង​៣​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​ នៅ​ ភូមិ​បឹង​ឈូក​ សង្កាត់​ និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​ជន​រង​គ្រោះជា​ម្ចាស់​និង​ជា​ ម្ចាស់ផ្ទះ​កំពុង​សាងសង់​ហើយ​ត្រូវ​ក្រុម​ជនសង្ស័យ​លួច​យក​សម្ភារៈ​ក្នុង​ការដ្ឋាន​សំណង​របស់​ខ្លួន​នេះ​មានឈ្មោះ​ជ័យ​ សោភា​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ។​ ម៉ូតូ​ដែល​ក្រុម​ជនសង្ស័យ​ លួច​យក​ទៅ​បាត់​ម៉ាក​ យ៉ា​ម៉ា​ហា​ វី​ណូ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1DD-0323​ ចំណែក​សម្ភារៈ​សម្រាប់​បំរើ​ការងារ​សំណង់​ ដូច​ជា​ទុយោ​ជ័រ​ចំនួន​៣​ដុំ​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ត្រូវ​សមត្ថកិច្ច​ប្រមូល​ពី​កម្ម​សំណង់​ផ្សេង​ទៀត​យក​ទុកជា​វត្ថុ​តាង​ដែល​ក្រុម​ជនសង្ស័យ​លួច​យក​ទៅ​លក់​ ។​

​លោក​គិត​ សុផល​ មេ​បញ្ជា​ ការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ​បានអោយ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​ពាក្យ​ បណ្តឹង​ពី​ស្ត្រី​រង​គ្រោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កម្លាំង​របស់​លោក​ បាន​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរកម្ម​ ។​ ជា​លទ្ធផល​នៅ​ល្ងាច​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​ចាប់​មុខសញ្ញា​សង្ស័យ​បាន​ម្នាក់​ ហើយ​បន្ត​ការ​ ស្រាវជ្រាវ​ចាប់​បាន​បក្ខពួក​វា​២​នាក់​ទៀត​នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ និង​ ស្រាវជ្រាវ​រក​ឃើញ​សម្ភារៈ​សម្រាប់​ធ្វើ​សំណង់​មួយ​ចំន​ន​។​ ដោយឡែក​បក្ខពួក​វា​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​តែ​ស្គាល់​អត្តសញ្ញាណ​ហើយ​ ។​ ក្នុង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំ​៣​នាក់​នេះ​ដកហូត​បាន​សម្ភារៈ​សម្រាប់​ធ្វើ​សំណង់​មួយ​ចំនួន​ដែល​ជនសង្ស័យ​យក​ទៅ​លក់​អោយ​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​បុរី​ប៉េង​ ហួត​ ចំពោះ​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ​រក​មិន​ទាន់​ឃើញ​ទេ​ ។​

​លោក​មេបញ្ជាការ​បាន​បន្ត​ ថា​ ឥឡូវនេះ​កំពុង​ស្រាវជ្រាវ​ រក​ បក្ខពួក​ក្រុម​ជនសង្ស័យ​ និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ។​ បច្ចុប្បន្ន​ជនសង្ស័យ​ទាំ​៣​នាក់​កំពុង​បន្ត​ការ​សាកសួរ​និង​កសាង​សំណុំរឿង​ទៅ​តុលាការ​ ហើយ​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​ ចាប់ខ្លួន​បាន​៣​នាក់​ រត់គេច​ខ្លួន​២​នាក់​នេះ​ គឺជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាមដាន​យូរ​មក​ហើយ​ទើបតែ​ចាប់ខ្លួន​បាន​នៅ​ពេល​នេះ​ ៕​

dwe

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print