ក្រោយទទួលបានសំឡេងភាគច្រើនក្នុងសភា តើគណបក្សប្រជាធិបតេយ្យគាំទ្រឬប្រឆាំងសង្គ្រាមពាណិជ្ជកម្ម?

ចែករំលែក៖

ក្រោយទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត នៅរដ្ឋសភា ក្រុមអ្នកវិភាគកំពុងតែខិតខំឈ្វេងយល់ពីទស្សននយោបាយ របស់គណបក្ស ប្រជាធិបតេយ្យ មានទស្សនៈបែបណាដែរចំពោះសង្គ្រាមពាណិជ្ជកម្ម របស់លោកត្រាំ ?

ប្រធានាធិបតីដូណាល់ ត្រាំ អាចនឹង ទទួលបាន ការគាំទ្រ ពីគណបក្សប្រជាធិបតេយ្យនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ។ ទាំងនោះអាស្រ័យទៅលើប្រធានាធិបតីដូណាល់ ត្រាំ ថាតើលោកបានត្រៀមចិត្តពិក្សាជា មួយ លោកស្រី Nancy Pelosi នឹងក្លាយជា ប្រធានរដ្ឋសភា នៅពេលខាងមុខ មកពី គណបក្សប្រជាធិបតេយ្យដែរឬទេ?

នៅពេលដែលលោកត្រាំឃោសនា បោះឆ្នោត ប្រធានាធិបតី លោកបាន បង្ហាញពីគោលជំហរ រឹង មាំជាមួយចិន ដែលជានយោបាយ គណបក្សប្រជាធិប តេយ្យ បានអនុវត្ត នៅពេលកាន់អំណាច ផងដែរ ។ ក្រុមអ្នកឯកទេសវិភាគបាន លើកឡើងថា គណបក្សប្រជាធិបតេយ្យ អាច នឹងគាំទ្រគោលនយោបាយមួយចំនួន ប៉ុន្តែមិនទាំងស្រុងនោះឡើយ។

លោក Edward Alden សមាជិកជាន់ ខ្ពស់ របស់គណៈកម្មការទំនាក់ទំនងការ បរទេស បានបញ្ជាក់ថា «លោកត្រាំជា អ្នកពង្រឹង ការទប់ស្កាត់ឥទ្ធិពលរបស់ចិន ហើយគណបក្សប្រជាធិបតេយ្យជាអ្នកគាំទ្រយ៉ាងសកម្មនូវបញ្ហាទំាងនោះ ។ គណ បក្សប្រជាធិបតេយ្យ នឹងគាំទ្រភាគច្រើន នយោបាយជាមួយចិន ស្របទៅនឹង ដំណើរឆ្ពោះមកកាន់ទ្វីបអាស៊ីឡោមព័ទ្ធចិន របស់អតីតប្រធានាធិបតីអូបាម៉ា ។ ទំាងនោះហើយគណបក្សប្រជាធិបតេយ្យ អាចនឹងគាំទ្រ ។

បើទោះបីបែបណាក្តី លទ្ធផលនៃការ បោះឆ្នោតពាក់កណ្តាលអាណត្តិបានបង្ហាញយ៉ាងច្បាស់ថា អ្នកនយោបាយអាមេរិក កាន់តែប្រេះឆា ។ លទ្ធផលបោះឆ្នោត ពាក់កណ្តាលអាណត្តិនាថ្ងៃអង្គារ ទី៦ វិច្ឆិកាបានធ្វើឲ្យគណបក្សប្រជាធិបតេយ្យទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភា ចំណែកគណបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតីដូណាល់ ត្រាំបន្តរក្សាសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាដដែល។ លោកដូណាល់ ត្រាំបានបញ្ចេញប្រតិកម្មភ្លាមៗដោយបានចាត់ទុកជាជោគជ័យដ៏ធំធេង តែមិនបានលើកឡើងពីការបាត់បង់សំឡេងភាគច្រើនរបស់គណបក្សសាធា រណរដ្ឋនៅក្នុងរដ្ឋសភាទេ។

យ៉ាងណាក៏ដោយ លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកពេលនេះត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យសង្គមអាមេរិកដែលកំពុងប្រេះឆាស្រាប់នឹងរឹតតែបែកបាក់ថែមទៀត។

ជោគជ័យរបស់គណបក្សប្រជាធិបតេយ្យនៅសភាពេលនេះជារឿងគ្រប់គ្នាបានទន្ទឹងរង់ចាំ មើលទាំងរូបលោកដូណាល់ ត្រាំផង។ ការហ៊ានអះអាងយ៉ាងដូចនេះដោយគេសំអាងលើហេតុផលចំនួនពីរ ទី១ គឺលទ្ធផលនៃការស្ទង់មតិជាបន្តបន្ទាប់កន្លងមកដែលបានបញ្ជាក់ពីការដណ្តើមកាន់កាប់រដ្ឋសភារបស់គណបក្សប្រជាធិបតេយ្យ និងការណ៍ដែលគណបក្សសាធារណរដ្ឋរបស់លោកដូណាល់ ត្រាំបន្តរក្សា សំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា។ ហេតុផលទី២ គឺជាទនៀមទម្លាប់ប្រពៃណីនៃការបោះឆ្នោតរបស់អាមេរិក។ គេបានសង្កេតឃើញជារួមថានៅពេលបោះឆ្នោតប្រធានាធិបតីអាមេរិកដំបូង មិនថារូបប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សប្រជា ធិបតេយ្យ ឬគណបក្សសាធារណរដ្ឋទេ គឺគណបក្សរបស់ប្រធានាធិបតីជាប់ឆ្នោត តែងទទួលបានសំឡេងភាគច្រើននៅក្នុង រដ្ឋសភា។

តែនៅពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ ពោលក្រោយពីការកាន់អំណាច រយៈពេល ២ឆ្នាំរបស់ប្រធានាធិបតី គណបក្សរបស់ប្រធានាធិបតីតែងបាត់បង់ សំឡេងភាគច្រើននៅក្នុងរដ្ឋសភា។ ជាក់ស្តែងនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៃអាណត្តិទី២ របស់លោកអូបាម៉ា គណបក្សប្រជាធិបតេយ្យរបស់លោកអូបាម៉ាទទួលបាន ១៨៨អាសនៈ ហើយគណ បក្ស សាធារណរដ្ឋទទួលបានដល់ទៅ ២៤៧អាសនៈក្នុងចំនួនអសនៈទាំង ៤៣៥ នៅក្នុងរដ្ឋសភា។ ក្នុងឆ្នាំ ២០១៦ ដែលជាឆ្នាំនៃការបោះឆ្នោតប្រធានាធិបតី និងដែលលោកដូណាល់ ត្រាំមកពីគណ បក្សសាធារណរដ្ឋបានជាប់ឆ្នោត គណ បក្សសាធារណរដ្ឋទទួលបាន ២៣៦ អាសនៈ ហើយគណបក្សប្រជាធិបតេយ្យ ទទួល បានតែ ១៩៣អាសនៈ។

នៅក្នុងការបោះឆ្នោតពាក់កណ្តាល អាណត្តិនៃអាណត្តិទី១ របស់លោកត្រាំ ពេលនេះ គណបក្សប្រជាធិបតេយ្យបានក្រសោកយកសំឡេងភាគច្រើននៅក្នុងរដ្ឋសភាវិញ។ លទ្ធផលមួយភាគធំបានឲ្យដឹង ថា គណបក្សប្រជាធិបតេយ្យទទួលបាន សំឡេងភាគច្រើនដោយយកបានអាសនៈ យ៉ាងតិចចំនួន ២១៨ ក្នុងចំនួនអាសនៈ សរុប ៤៣៥ នៅរដ្ឋសភា។ គួរបញ្ជាក់ថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិជាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តថ្មីទាំង ៤៣៥រូបនៅក្នុងរដ្ឋសភា និងជាការជ្រើសរើសសមាជិកព្រឹទ្ធសភាថ្មីចំនួន ១ភាគ៣ នៃចំនួនសមាជិកព្រឹទ្ធសភាសរុប ១០០ នាក់។

មុខមាត់អ្នកតំណាងរាស្រ្តថ្មីនៅក្នុងរដ្ឋ សភាថ្មី

ការដណ្តើមកាន់កាប់បានរដ្ឋសភាពី គណបក្សប្រជាធិបតេយ្យពេលនេះជាជ័យជម្នះមួយដែលបានអនុញ្ញាតឲ្យមានការដាក់បញ្ចូលសមាជិកសភាវ័យក្មេង មានស្រ្តី ច្រើន និងភាពសម្បូរបែបនៃពលរដ្ឋអាមេ រិក។ ជាក់ស្តែងនៅក្នុងរដ្ឋ Michigan និងរដ្ឋ Minnesota សមាជិកសភាជាប់ឆ្នោតថ្មីមកពីគណបក្សប្រជាធិបតេយ្យជាស្ត្រីវ័យ ៣០ឆ្នាំប្លាយ និងជាអ្នកកាន់សាស នាអ៊ិស្លាម។ ម្នាក់ជាមេធាវីឈ្មោះ Rashida Tlaib ដែលមានឱពុកម្តាយជាជនភៀស ខ្លួនប៉ាឡេស្ទីន និងម្នាក់ទៀតជាសកម្ម ជនឈ្មោះ Ilhan Omar បានចាប់កំណើតក្នុងទឹកដីនៃប្រទេសសូម៉ាលី។ តែស្រ្តីវ័យក្មេងជាងគេដែលបានជាប់ឆ្នោតជាតំណាងរាស្រ្តអាមេរិកមកពីបក្សប្រជាធិបតេយ្យ ពេលនេះមានឈ្មោះ Alexandria Ocasio-Cortez ដែលទើបមានអាយុ ២៩ឆ្នាំ និងជាកូនអ្នកធ្វើការផ្នែកបោសសម្អាត។

ក្រៅពីនោះ និងជាលើកទី១ រដ្ឋសភាថ្មីពេលនេះក៏មានវត្តមានស្រ្តីអ្នកស្រឡាញ់ភេទដូចគ្នាឈ្មោះ Sharice Davids។ ទន្ទឹមគ្នានេះ និងជាលើកទី១ អ្នកស្រឡាញ់ ភេទដូចគ្នាលោក Jared Polis មកពីគណបក្សប្រជាធិបតេយ្យបានក្លាយជាអភិបាលរដ្ឋ Colorado ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print