បុរសម្នាក់ ចូលទៅផ្ទះម៉ាស្សាយីហោ “អរគុណចា៎” មានដេកស្លាប់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ បានដេកស្លាប់ក្នុងផ្ទះម៉ាស្សាមួយកន្លែង សង្ស័យករណីខ្យល់គរ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់សង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមការបញ្ចក់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ចូលក្នុងផ្ទះម៉ាស្សាមួយកន្លែង ដែលមានយីហោ “អរគុណចា៎” ប្រហែវេលាម៉ោង៩ ដើម្បីមកម៉ាស្សា តែប្រមាណម៉ោង១០ បានបង្កឲ្យមានការភ្ងាក់ផ្អើលឡើង ដោយបុរសខាងលើបានដេកស្លាប់ នៅខណៈនោះដែរ សមត្ថកិច្ចក៏បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើកោសល្យវិច្ច័យសពបុរសខាងលើ គឺស្លាប់ដោយខ្យល់គរ ។

តាមការឲ្យដឹងពីសមត្ថកិច្ច និងសាច់ញាតិ បានឲ្យដឹងថា បុរសដែលបានស្លាប់នៅក្នុងផ្ទះម៉ាស្សានោះមានឈ្មោះ សាយ ចន្ថា អាយុ៣៨ឆ្នាំ បច្ចុប្បន្នធ្វើការក្នុងក្រុមហ៊ុនឯកជនមួយកន្លែង នៅក្នុងសង្កាត់ទូលសង្កែ ហើយសពបុរសខាងលើ និងត្រូវយកទៅធ្វើបុណ្យឯស្រុកកំណើតនៅ ខេត្ត ស្វាយរៀងតាមប្រពៃណី ៕ អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print