រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បង្ហាញ​យន្តការចំនួន២​ ដើម្បី​លុបបំបាត់ការជិះបញ្ច្រាសឱ្យមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញ​យន្តការចំនួន២​ ដែលជួយឱ្យការលុបបំបាត់ការ​ជិះ​បញ្ច្រាស​ទិស​ចរាចរ​របស់ប្រជាពលរដ្ឋខ្មែរទទួលបានប្រសិទ្ធភាព។

លោក​ ខៀវ​ កាញារីទ្ធ​ បញ្ជាក់​ថា​ យន្តការទាំង២​នោះគឺ​ ទី១៖ គួរ​បញ្ជូល​ច្បាប់ចរាចរណ៍បូកនឹងសុជីវធម៌តាមផ្លូវទៅក្នុងកម្មវិធីសិក្សា ដើម្បីឱ្យក្លាយជាទម្លាប់ និងទី២ ឈានដល់ការអនុវត្តន៍ពិន័យតឹងរឹង ដែលឈានដល់ការលុបចោលបណ្ណបើកបរ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ​ កាញារីទ្ធ​ លើក​ឡើង​បែប​នេះ​ កាលពី​ថ្ងៃទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ម្សិលមិញ​ នេះ​ ដើម្បី​ឆ្លើយ​តបទៅនឹងចម្ងល់របស់ពលរដ្ឋខ្មែរម្នាក់ដែលចង់ឃើញឱ្យមានលុបបំបាត់ការជិះបញ្ច្រាស​ទិស​ចរាចរ​ ។

យន្តការទាំង២​ ដែលលើកឡើងដោយលោករដ្ឋមន្ត្រី ទទួលបានការគាំទ្រច្រើនផងដែរ​ពី​សំណាក់​អ្នក​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ។

សូមបញ្ជាក់ថា ការជិះបញ្ច្រាស​ទិស​ចរាចរ​ស្ទើរតែក្លាយជាទម្លាប់ទៅហើយរបស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន។ ការជិះបញ្ច្រាសផ្លូវនេះ បានក្លាយទៅជាបញ្ហាបង្កការកកស្ទះចរាចរណ៍ ហើយក៏បង្កឱ្យមានគ្រោះថ្នាក់ចរាចរជាញឹកញាប់ផងដែរ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print