ភ្នំពេញ ៖ សូមអបអរសាទរ និងគោរពជូនពរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះលោក ឯម ច័ន្ទមករា ក្នុងឱកាសដែលលោក ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ដំឡើងឋានៈ ឯកឧត្តម អគ្គលេខាធិកា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានឋានៈស្មើរដ្ឋលេខាធិការនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយ ឯកឧត្តម មានគុណបំណាច់ខ្ពស់ក្នុងការបម្រើ និងកសាងជាតិមាតុភូមិ ។
សូម ឯកឧត្តម មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន រុងរឿងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សូម ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រ ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕