មន្រ្តីចូលនិវត្តន៍ម្នាក់! ទៅសួរសុខទុក្ខឪពុកក្មេកឈឺដូចទៅឲ្យស្លាប់ដោយសារតែដើមឈើ ១ដើមធំរលំសង្កត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុងរាយការណ៍ថា មន្រ្តីនគរបាលនិវត្តន៍ជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ ដោយសារតែការកាប់ដើមឈើ ១ដើមធំនៅក្បែផ្ទះក៍ដួលរលំសង្កត់ ខណៈជនរងគ្រោះទៅសួរសុខទុក្ខឪពុកក្មេកឈឺ ហើយឪពុកក្មេកបានប្រើឲ្យកាប់ដើមឈើ ១ដើមធំនៅក្បែផ្ទះខាងលើនោះ។

ប្រភពពីនគរបាលប៉ុស្តិ៍ខាងលើបន្តថា ហេតុការណ៍ដ៍កម្រដូចថតកុនខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ ៣០នាទី រសៀលថ្ងៃអាទិត្យ ៤កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចដើមឈើក្បែផ្ទះឪពុកក្មេក ស្ថិតក្នុងភូមិ.ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា មន្រ្តីនគរបាលនិវត្តន៍ជនបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម័ឈ្មោះ អ៊ូ ណូត ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ហើយការដែលដើមឈើ ១ដើមធំនៅក្បែផ្ទះដួលរលំសង្កត់នេះ បានកើតឡើងក្រោយពេលរូបគាត់ទៅសួរសុខទុក្ខឪពុកក្មេកឈឺ ហើយឪពុកក្មេកបានប្រើជនរងគ្រោះឲ្យកាប់ដើមឈើខាងលើ ជាអកុសល់ក៍បានភ្លាត់ស្នៀតយ៉ាងរន្ធត់បែបនេះ មន្រ្តីជំនាញបានចុះពិនិត និងធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីធ្វើបុណ្យ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print