ស្រ្តីម្នាក់ជាអ្នកលក់បន្លែ បានក្អួតឈាមធ្លាយក្រពះស្លាប់មួយរំពេច នៅក្នុងផ្សារកណ្ដាល

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ដែលជាអ្នកលក់បន្លែ នៅក្នុងផ្សារកណ្ដាល បានក្អួតឈាមធ្លាយក្រពះស្លាប់មួយរំពេច បង្កការភ្ញាក់ផ្អើលដល់អាជីវករដូចគ្នានិងសមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យភ្លាមៗ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឺទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ ។

ស្រ្តីរងគ្រោះមានឈ្មោះ កែម វឿន អាយុ៦៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៦ ផ្លូវព្រះស៊ីសុវិត្ត ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីអាជីវករលក់ដូរនៅក្បែរតូបជនរងគ្រោះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះគាត់តែងតែមកលក់ដូរបន្លែតិចតួច ដែលជាមុខរបររបស់គាត់នេះជាប្រចាំរាល់ព្រឹក ប៉ុន្តែដោយគាត់តែងតែចូលចិត្តហូបស្រា ជាប្រចាំផង ដោយគាត់ធ្លាប់មានជំងឺប្រចាំកាយ ឈឺក្រពះ ពោះវៀន ទៀតផង ស្រាប់តែព្រឹកកើតហេតុនេះ ខណៈលោកយាយ បានដើរចេញពីបន្ទប់ទឹក មកដល់កន្លែងលក់វិញ ក៏បានក្អួតឈាម ធ្លាយក្រពះ ស្លាប់មួយរំពេចតែម្ដង។

ក្រោយកើតហេតុសព ត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឃុំទួលព្រិច ភូមិគោល ស្រុកអង្គស្នួល ខេត្តកណ្ដាល ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print