ខេត្តព្រៃវែង ៖ កាលពីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរ បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនមានឈ្មោះ
១/ឈ្មោះ ហៃ ស៊ីនួន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ០២ ឃុំព្រែកខ្សាយ (ខ)
២/ឈ្មោះ អ៊ែល ការីម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង
៣/ឈ្មោះ សេង ពិសី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍។
ក្រោយការបង្ក្រាបនិងចាប់ឃាត់ខ្លួន ម្លាំងបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន៦កញ្ចប់តូច, ទូរ ស័ព្ទចំនួន៥គ្រឿង, កន្រ្តៃចំនួន១, ញញួរចំនួន១, ដែកក្រលាស់១, ដែកឆាប១, កន្រ្ទៃកាត់ដែក១ និងការបូបចំនួន១។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី ៕ ស សម