ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទា ប់ពីស្ត្រីម្នាក់ចេញពីធ្វើកា រមកដល់បន្ទប់ឃើញទ្វាខ្ទាស់កន្លិះ ខាងក្នុងទើបទាក់ចូលស្រាប់តែឃើ ញប្អូនប្រុសបង្កើតចងកនិងក្រម៉ា ស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេ លាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃពុធ ៧រោច ខែអស្សុជឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ត្រូវនិងថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលក្នុងបុរីពិ ភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេ ញ។
ជនរងគ្រោះឈ្មោះ ប៊ុន ធី ភេទប្រុសអាយុ២៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបងស្រីជនរងគ្រោះបា នចេញមកពីធ្វើការខណះមកដល់បន្ទប់ ឃើញទ្វាចាក់កន្លិះខាងក្នុងហៅប្ អូនមិនលឺតបទើបហៅអ្នកជិតខាងមកជួ កទាក់ទ្វាចូលទៅឃើញប្អូនចងកស្លា ប់ខ្លួនដោយក្រម៉ាចងជាប់និងជញ្ជាំ ងស្លាប់បាត់ទៅហើយ។
តាមការបង្ហើបពីបងជនរងគ្រោះបា នអោយដឹងថា សង្ស័យតូចចិត្តសង្សារកាចោលទើបធ្វើឲ្យជនរងគ្រោះធ្វើបែបនេះ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះ មកកោសលវិច្ច័យជាក់ស្តែងឃើញថា ជនរងគ្រោះស្លាប់ដោយសារចងកស្លាប់ ខ្លួនពិតប្រកដមែនរួចប្រគល់សពទៅ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្ រពៃណី ៕ សុខាសែនជ័យ