បុរសភេទទីម្នាក់ តូចចិត្តនិងមិត្តភក្តិមិននៅជាមួយចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល

ចែករំលែក៖

ភ្នំពេញ: បុរសភេទទីម្នាក់ ព្រោះតែឈឺចិត្តចនឹងនិងមិត្តភក្តិចុះចោលមិននៅជាមួយតូចចិត្តបញ្ចប់ជីវិតដោយ​ចង.កសម្លាប់ខ្លួន ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៧ និង៣០ នាទីនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួលស្ថិតតាមបណ្ដោយ១០៣ ក្បែរអ្នកតាចិន សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពមានឈ្មោះ សាយ អាយុ៣០ឆ្នាំ។

ប្រភពពត៌មានពីប្រជាពលរដ្ឋនៅផ្ទះជួលជិតគ្នាបានប្រាប់ឲ្យដឹងថា កន្លងមកគាត់តែងតែឃើញបុរសភេទទីបី មិនសូវសប្បាយចិត្តជារៀងរាល់ថ្ងៃ គាត់តែងតែហៅជនរងគ្រោះមកហូបបាយជាប្រចាំថ្ងៃ ដល់ពេលថ្ងៃកើតហេតុ អ្នកជិតខាងបានៅហៅជនរងគ្រោះមកហូបបាយជាធម្មតាតែជនរងគ្រោះមិនឆ្លើយតប ក៏ទៅមើលក្នុងបន្ទប់ជួល ខណ:នោះក៏ឃើញចាក់សោ គន្លឹះទ្វារជាប់ដោយមានការសង្ស័យបាននាំគ្នាមកជួយគាប់ទ្វារបន្ទប់ដើម្បីមើលស្រាប់តែឃើញបុរសភេទទីបីនេះចង.កស្លាប់បាត់ទៅហើយ។

បន្ទាប់ពីកើតហេតុម្ចាស់ផ្ទះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័្ចយឃើញថាសពពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនពិតប្រាដកមែនរួចប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print