ទីតាំងហ្គេមបាញ់ត្រី ម្ចាស់ឈ្មោះ «ថា» នៅខាងក្រោយស្ថានទូតបារាំង កំពុងបើកលេងយ៉ាងរលូន

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងដែលគេហៅថាផ្ទះក្រហម ដែលមានឈ្មោះ (ថា) ជាកាង និងមើលការខុសត្រូវ កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនរំខានដល់អាជ្ញាធរ ឬ សមត្ថកិច្ចបន្តិចណាឡើយ ។

ទីតាំងខាងលើនេះប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ជាកន្លែងបើកលេងរហូតដុះស្លែទៅហើយ ។ ប៉ុន្តែពួកគាត់ឆ្ងល់ថា គ្មានសមត្ថកិច្ច ឬអាជ្ញាធរចុះបង្ក្រាបទេរឺ? ។ ពួកគាត់ថា កន្លងមកល្បែងខាងលើនេះ បានទាក់ទាញ និងពង្វក់ក្មេងៗ ពិសេសសិស្សសាលា យុវជនជាច្រើននាក់ចូលលេងភ្លេចការរៀនសូត្រ ភ្លើតភ្លើន រហូតក្លាយជាខ្លួនជាមនុស្សដើរខុសគន្លងសង្គម ។

ពួកគាត់បន្តថា បើសិនជាពេលថ្ងៃមិនសូវមានអ្នកចូលទៅលេងប៉ុន្មាននោះទេ តែបើពេលយប់វិញ មិនដឹងជាមនុស្សមកពីណា ចេញចូលៗ ថ្លង់ទាំងសម្លេងឡូឡា ថ្លង់ទាំងការបើកបរ ម៉ូតូទៅវិញទៅមក ដែលធ្វើឲ្យពួកគាត់រស់នៅជុំវិញទីនោះរកតែដេកពូនមិនបាន ដោយសារតែការចេញចូលៗរបស់អ្នក ដែលញៀនល្បែងខាងលើនេះ។
គេដាក់ការសង្ស័យថា ទីតាំងផ្ទះ ក្រហមបើកហ្គេមបាញ់ត្រីខាងលើនេះ អាចជាទីតាំងសម្រាប់ការប្រើប្រាស់ ចែក ចាយនូវគ្រឿងញៀនក៏ថាបានដែរ ព្រោះ មួយយប់ៗឃើញសុទ្ធតែក្មេងស្ទាវចេញ ចូលៗអត់មានពេលសម្រាកសោះ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងខាងលើនេះមិនដែល ឃើញអាជ្ញាធរ ឬសមត្ថកិច្ចចុះមកពិនិត្យ ឬក៏មានវិធានការនោះទេ ហើយបើក ដំណើរការយ៉ាងរលូន មិនតែប៉ុណ្ណោះ ទីតាំង១កន្លែងទៀត ដែលស្ថិតនៅក្នុងផ្ទះសំណាក់យីហោត្រជាក់ចិត្ត សង្កាត់ស្រះ ចក ខណ្ឌដូនពេញ កន្លងទៅធ្លាប់ឃើញ បង្ក្រាបម្តង តែមិនទាន់បាន១ដង្ហើមចង្រឹត ផង ទីតាំងនោះបើកដំណើរការឲ្យក្មេងៗ ក៏ដូចជាយុវជនចូលលេងលើសពីមុនទៅ ទៀត ហើយឈ្មោះ ថា គឺជាអ្នកមើលការ ខុសត្រូវ និងកាងទីតាំងខាងលើនេះ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរខណ្ឌដូនពេញ ជាពិសេសលោក សុខ ពេញវុធ ជួយមើលទីតាំង២កន្លែងខាងលើនេះផង ព្រោះមួយយប់ៗពួកគាត់មិនបានសម្រាកនោះទេ ៕ អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print