ករណីពុលចំណីអាហារនៅអនុវិទ្យាល័យទន្លេបិទ កើនឡើង៣២ ស្រី៨នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីពុលចំណីអាហារនៅឯអនុវិទ្យាល័យទន្លេបិទ បានកើន ដល់៣២នាក់ហើយ ក្នុងនោះមានស្រី៨នាក់ ។ ហេតុការណ៍ពុលនេះ បានកើតឡើងនៅពេលវេលាម៉ោងជិត១១ ថ្ងៃសុក្រទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាអនុវិទ្យាល័យទន្លេបិទ ស្ថិតក្នុងភូមិ-ឃុំទន្លេបិទ ស្រុក ខេត្តត្បូងឃ្មុំ ។

សេចក្តីរាយការណ៍ឲ្យដឹងបន្តថា នៅមុនពេលពុលគឺពួកគេបានទិញចំណីអាហារដែលដាក់លក់នៅក្នុងសាលារួមមាន ៖ បាយ កាហ្វេ ទឹកសាម៉ូរ៉ៃជាដើម ហើយក្រោយពេលញាំហើយមួយសន្ទុះ ក៏មានអារម្មណ៍វិលមុខ នឹងអស់កម្លាំង និងមានអ្នកខ្លះដួល អ្នកខ្លះក្អូត នឹងអ្នកខ្លះទន់ដៃទន់ជើង ។

បន្ទាប់ពីកើតមានអាការប្លែកទន់ដៃជើងគ្រប់ៗគ្នា លោកគ្រូ អ្នកគ្រូនឹងម្ដាយឪពុក ដែលនៅផ្ទះចជិតនោះបានប្រញាប់ប្រញាល់បញ្ជូនមកកាន់មណ្ឌលសុខភាពទន្លេបិទ ដោយក្រុមគ្រូពេទ្យបានចេញរថយន្តសង្គ្រោះបន្ទាន់ ជាច្រើនគ្រឿងដឹកមកសង្រ្គោះនៅឯមន្ទីរពេទ្យខេត្តកំពង់ចាមផងដែរ ។

រហូតមកទល់ពេលនេះនៅមិនទាន់ការអះអាងណាមួយបញ្ជាក់ឲ្យដឹងពីករណីពុលនេះនៅឡើយទេ ខណៈអាជ្ញាធរនិងក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះក្មេងៗទាំងនោះ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print