ដីហុយមើលមិនឃើញ ជិះម៉ូតូបុកគូថរថយន្តរបួសបាក់ជើងម្ខាងធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាងធ្ងន់ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តដឹកទឹកកក ដែលករណីនេះត្រូវបានគេសង្ស័យអាចបណ្ដាលមកពីដីហុយខ្លាំងមើលរថយន្តមិនឃើញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង០៥នាទី ព្រឹកថ្ងៃសុក្រ ៩កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិទួអណ្ដែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់ឈ្មោះ ម៉ៃ សុិមុត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ(បុគ្គលិកហត្ថាកសិករ) ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 5101 ប្រភពមិនបញ្ជាក់ទិសដៅនោះទេ! លុះដល់ចំណុចកើតហេតុបានបុកគូថរថយន្តពេញទំហឹង បណ្ដាលឲ្យរងរបួសបាក់ជើងម្ខាងយ៉ាងធ្ងន់ធ្ងរ។

បភពព័ត៌មានខាងលើបន្តទៀតថា រថយន្តដឹកទឹកកកម៉ាក ហុីយ៉ាន់ដាយ ក្បាលពណ៏ខៀវលាយក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុក ជាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ករណីនេះជនរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print