ទណ្ឌកម្មរបស់អាមេរិក មិនធ្វើឲ្យប្រទេសផ្សេងទៀតភ័យខ្លាចឡើយ

ចែករំលែក៖

ក្រុមចារកិច្ចអាមេរិក បានប្រកាស​ថា មាន​១៣ប្រទេសធំៗ បានត្រៀមលក្ខណទិញមីស៊ីលការពារ S-400ពីរុស្ស៊ី​ដោយមិនខ្លាចការដាក់ទណ្ឌកម្មពីអាមេរិក ។ ក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ផងដែរ ដូចជា អាលហ្ស៊ឺរី អេហ្សីប អីរ៉ាក់ ម៉ារ៉ុក កាតា សាឌីអារ៉ាប៊ី ជាដើម។ ប្រទេសទាំងនោះមានបំណងទិញ មីស៊ីលពីរុស្ស៊ី​ជាជាង​ទិញពីអាមេរិក បើទោះបីមានការប្រមានពីទីក្រុងវ៉ាស៊ីនតោន​ថានឹង ដាក់ទណ្ឌកម្មទៅលើប្រទេសណាទិញអាវុធពីរុស្ស៊ី។ បណ្តាញទូរទស្ស​ CNBC បានផ្សាយថា បណ្តាប្រទេស ដូចជា កាតា ​សាឌីអារ៉ាប៊ី​ អេហ្សីប …ស្ថិតនៅក្នុងដំណាក់កាលនៃការពិភាក្សាទិញមីស៊ីលដ៏ទំនើប ពីទីក្រុងមូស្កូ ។​រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ប្រទេសទាំងនោះនឹងកែប្រែចិត្ត បោះបង់គម្រោងទិញអាវុធ របស់រុស្ស៊ី ។ ប៉ុន្តែប្រទេសទាំងនោះ មិនខ្វល់ពីការដាក់សម្ពាធ  ចំណែករុស្ស៊ីវិញបានត្រៀមលក់អាវុធ ឲ្យតែមានអតិថជនទិញ ។ ប្រព័ន្ធមីស៊ីល​ S-400 ត្រូវបានគេចាត់ទុកថា​មានសម្ថភាពខ្លាំងជាងមីស៊ីលការពាររបស់អាមេរិក​ THAAD ​។​ កាលពីខែកញ្ញាកន្លងមកទីក្រុងវ៉ាស៊ីនតោនបានអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសចិន​ដែលបានទិញអាវុធពីរុស្ស៊ី ក្នុងនោះមានយន្តហោះចម្បាំង ទំនើបបំផុត​ Su-35 និងសម្ភារៈយើធាជាច្រើនទៀត ព្រមទាំងមីស៊ីល​S-400ផងដែរ ។ ក្រៅពីចិន ឥណ្ឌា និងតួកគី ក៏បានកាម៉ងទីញមីស៊ីលការពារពីរុស្ស៊ី ផងដែរ  ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺអតិថិជនសំខាន់របស់អាមេរិក គឺសាឌីអារ៉ាប៊ី​​ក៏បានចូលរួមទិញមីស៊ីលការពារ S-400 ​ធ្វើឲ្យអាមេរិក កាន់តែខឹងសម្បាយ៉ាងខ្លាំង ។ អឺរ៉ុបមិនខ្វល់ពីការប្រមានរបស់អាមេរិក ដោយបន្តរកស៊ីជាមួយអុីរ៉ង 

កាលពីថ្ងៃទី​១៥ខែវិច្ឆិកា តំណាងពិសេសរបស់អាមេរិក ទទួលបន្ទុក បញ្ហាអីរ៉ង លោក​ Brian Hook ​បានប្រមានថា  បណ្តាក្រុមហ៊ុន ធំៗនៅអឺរ៉ុប កំពុងតែចូលរួម ដើម្បីការពារ​ពាណិជ្ឌកម្ម ជាមួយអីរ៉ង ហើយក្រុមហ៊ុនទាំងនោះអាចប្រឈមនិងការដាក់ទណ្ឌកម្មពីអាមេរិក​។ លោក​Brian Hook បញ្ចាក់ថា រាល់ក្រុមហ៊ុនធំៗនៅអឺរ៉ុប តែងតែជ្រើសរើស​ទីផ្សា អាមេរិក ច្រើនជាងអុីរ៉ង់ ។ ចំណែកបណ្តាក្រុមហ៊ុន នៅអឺរ៉ុប កំពុងតែងាក់ទៅរកទីផ្សាផ្សេងក្រៅពីអាមេរិក ក្រោយពេល ប្រធានាធិបតីអាមេរិក តម្លើងពន្ធមិនលើកលេង ដល់ប្រទេសជាសម្ព័ន្ធមិត្តអឺរ៉ុប ។ កន្លងមកថ្មីៗ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ បារាំង លោក​ Bruno Le Maire បានប្រកាសថា​ អឺរ៉ុប កំពុងតែបង្កើតក្រុមហ៊ុន ដើម្បីបម្រើការសេវាកម្ម  ក្នុងវិស័យពាណិជ្ជកម្មជាមួយអីរ៉ង ។ ទាំងនោះជាផ្នែកមួយនៃគម្រោង«អធិបតេយ្យភាពសេដ្ឋកិច្ច​»របស់អឺរ៉ុប ដោយមានគោលដៅធ្វើឲ្យ ប្រាក់ អឺរ៉ុប មានកម្លាំងខ្លាំងនិងចរាចរណ៍នៅលើទីផ្សាអន្តរជាតិ ប្រជេងជាមួយប្រាក់ដុល្លារអាមេរិក ។ កន្លងមកប្រធានាធិបតី​អុីរ៉ង់​ហាសាន រ៉ូហានី​ក៏​បាន​ ​បញ្ជាក់​ច្បាស់ៗ​តប​នឹង​អាមេរិក​ថា អុីរ៉ង់​នឹង​បន្ត​នាំ​ប្រេង​ចេញ​ដោយ​មិន​ខ្វាយខ្វល់​ពី​ទណ្ឌកម្ម​របស់​អាមេរិក​ទេ។ គួរ​រម្លឹក​ថា ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អុីរ៉ង់​ជា​ថ្មី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ។

« អាមេរិក​ចង់​កាត់​បន្ថយ​ការ​លក់​ប្រេង​របស់​អ៊ីរ៉ង់ តែ​យើង​នឹង​បន្ត​លក់​ប្រេង​របស់​យើង » នេះ​ជា​ប្រតិកម្ម​ខ្លាំងៗ​របស់​លោក​ហាសាន រ៉ូហានី​តប​នឹង​ទណ្ឌកម្ម​របស់​អាមេរិក​នៅ​តាម​កញ្ចក់​ទូរទស្សន៍ជាតិ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក​បារ៉ាម កាសេមី​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ថ្ងៃ​នេះ​ដែរ តែ​បាន​លើក​ឡើង​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​បាន​ចុះ​ហត្ថលេខា​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៥ ក្នុង​នោះ​ក៏​មាន​ភាគី​អាមេរិក​ក្នុង​ជំនាន់​លោក​បារ៉ាក់ អូបាម៉ា​ម្នាក់​ដែរ។

លោក​កាសេមី​ចង់​បញ្ជាក់​ថា ទោះ​បី​ជា​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ក៏​ដោយ ក៏​នៅ​សល់​ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត រួម​មាន​អាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី និង​ចិន​ដែល​អ៊ីរ៉ង់​កំពុង​បន្ត​មាន​ទំនាក់ទំនង​ជា​អចិន្ត្រៃយ៍។ ជាមួយ​នឹង​ក្រុម​ប្រទេស​ហត្ថលេខី​នៅ​អឺរ៉ុប ទីក្រុង​តេហេរ៉ង់​ចង់​បង្កើត​នូវ​យន្តការណ៍​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​អាច​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ។ តែ​លោក​កាសេមី​បាន​ទទួល​ស្គាល់​ថា ការ​បង្កើត​ឲ្យ​មាន​យន្តការណ៍​មួយ​នេះ​នឹង​ត្រូវ​ប្រើ​ពេល​យូរ។

សូម​ជម្រាប​ថា ការ​ដែល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ និង​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើអុីរ៉ង់ដើម្បី​សង្កត់ ក អុីរ៉ង់ឲ្យ​ឈប់​គាំទ្រ​ពួក​ឈីអ៊ីត​នៅ​ក្នុង​ជម្លោះ​នៃ​តំបន់​មជ្ឈិមបូព៌ា បញ្ឈប់​ការ​អភិវឌ្ឍ​លើ​កម្មវិធី​ថាមពល​នុយក្លេអ៊ែរ និង​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុម​ប្រទេស​ហត្ថលេខី​ផ្សេង​មិន​យល់​ឃើញ​ដូច​លោក​ត្រាំ និង​បាន​បញ្ជាក់​ពី​ការ​មិន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ទេ។

គួរ​រម្លឹក​ថា​នៅ​ដើម​ឆ្នាំ ២០១៦ ពោល​ក្រោយ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អុីរ៉ង់​ ឆ្នាំ ២០១៥ សហគមន៍​អន្តរជាតិ​បាន​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយ​ភាគ​ធំ​ចេញ​ពី​អុីរ៉ង់។ចំណែក​អុីរ៉ង់ក៏​បាន​យល់​ព្រម​កាត់​បន្ថយ​កម្មវីធី​ចម្រើនធាតុ​អ៊ុយរ៉ាញ៉ូម​របស់​ខ្លួន​ដែរ។ ជាមួយ​នឹង​ការ​លើក​ទណ្ឌកម្ម​កាល​ណោះ​បាន​អនុញ្ញាត​ឲ្យ​អុីរ៉ង់​ក្នុង​នាម​ជា​ប្រទេស​នាំ​ប្រេង​ចេញ​ទី៣ ក្នុង​លោក​អាច​បង្កើន​ផលិតកម្ម​ប្រេង​របស់​ខ្លួន​មក​ដល់​បច្ចុប្បន្ន។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ការ​ដែល​អាមេរិក​បាន​ត្រឡប់​ទៅ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​អុីរ៉ង់ជា​លក្ខណៈ​ឯកតោភាគី​ពេល​នេះ​នឹង​អាច​ជះ​ផលវិបាក​អ្វី​ខ្លះ​ដល់​អុីរ៉ង់ និង​ដល់​ពិភពលោក​ទេ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print