«គ្រាន់តែមានទំនាស់ក្នុងគ្រួសារ បែរជាបញ្ចេញចរឹកជនពាល បើករថយន្តបំបុករថយន្តគេ និងមានចេតនាទុច្ចរិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ»ទៅវិញ

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ បុរសម្នាក់ដែលគេដឹងថាជាកូនក្នុងគ្រួសាអ្នកមាននៅក្រុងកំពង់​ចាម ​បានបញ្ចេញកំហឹងដោយបើក​រថយន្តធុនត្រាបុករះផ្ទះរបស់ខ្លួន និងបន្តបុករះរថយន្តរបស់គេចតទុកចោល បណ្តាលឲ្យខូចខាត ចំនួន២គ្រឿង រួចបន្ថែមល្បឿនដូចហោះឡើងលើសួនច្បារបន្តបុកដើមស្លាបាក់អស់ជាច្រើនដើមទៀត ដែលគេ សង្ស័យមានទំនាស់ក្នុងគ្រួសារ ។ ហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍ផ្អើលអស់មនុស្សម្នាមួយចំហៀង ក្រុង កំពង់ចាម ស្រដៀងលក្ខណៈបង្កឡើងចេតនានេះ បានកើត​​ឡើងនៅវេលា​ម៉ោង៧ និង៣០ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៨ នៅចំណុចមុខ សាលារៀនវាលវង់ចាស់ ស្ថិតក្នុងភូមិ​ទី៤​ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់​ចាម ។

ប្រភពព័ត៌មាន​នៅកន្លែងកើតហេតុអោយដឹងថា​ ជនបង្កគ្រោះថ្នាក់​ចរាចរណ៍​រូបនេះឈ្មោះ​ ជា វ៉ាន់ឌី ហៅទី ភេទ ប្រុស អាយុ៣១ឆ្នាំ​ រស់នៅភូមិទី៥​សង្កាត់វាលវង់​ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

សាក្សី​ឲ្យដឹងថា​ នៅមុនកើតហេតុវេលាម៉ោងថ្ងៃខែឆ្នាំខាងលើ មានករណីគ្រោះថ្នាក់ចរាចរ​ណ៍ បង្កឡើងដោយ ឈ្មោះ​ ជា វ៉ាន់ឌី ហៅទី បើកបររថយន្តម៉ាក ធុនត្រា ពណ៌ស​ ស្លាកលេខភ្នំពេញ2AA.1886​ បានធ្វើសកម្មភាព បើករថយន្តធុនត្រាបុករះផ្ទះរបស់ខ្លួន និងបន្តបុករថយន្តរបស់គេចតទុកចោល បណ្តាលឲ្យខូចខាតចំនួន២គ្រឿង​​  រួចបន្ថែមល្បឿនដូចហោះបើកឡើងលើសួនច្បារ​បុកដើមស្លាបាក់អស់ជាច្រើនដើមទៀត ។

ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​ចុះ​មកធ្វើកំណត់ហេតុតាមជំនាញនិងបញ្ជាក់ថា​ រថយន្ត​ទាំង២គ្រឿងដែលរងការ ខូចខាត ១-រថយន្តម៉ាកធុនត្រា ពាក់ស្លាកលេខភ្នំពេញ2Ai.8485 ជាកម្មសិទ្ធិឈ្មោះ វ៉ា ពេជ្រ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទី៩ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម , ទី២-រថយន្តម៉ាក វីហ្គោហ៉ីលុច ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2X.6858 ជាកម្មសិទ្ធិឈ្មោះ អ៊ាម ម៉ូវហ៊ាង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ វាលវង់ ក្រុង-ខេត្តកំពង់ចាម (រថយន្តទាំង២គ្រឿងរងការខូចខាតកម្រិតស្រាល) និងបាក់ដើមស្លា២ដើម ។

សមត្ថកិច្ចជំនាញផ្នែកជំនាញចរាចរក្រុងកំពង់ចាមបានឲ្យដឹងថា ចំពោះអ្នកបើកបរ និងវត្ថុតាង បាននាំមកកាន់ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីដោះស្រាយតាមច្បាប់ ។

សមត្ថកិច្ចអះអាងថា រថយន្តម៉ាកធុនត្រាស្លាកលេខភ្នំពេញ2AA.1886 ដែលឈ្មោះ ជា វ៉ាន់ឌី ហៅទី បើកបង្ក ឲ្យមានគ្រោះថ្នាក់នេះ  ជាកម្មសិទ្ធិឈ្មោះ ផល ឈួង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសូទិប ឃុំសូទិប ស្រុក ជើងព្រៃ ខេត្តកំពង់ចាម ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print