ភ្នំពេញ៖ កីឡាករកីឡាការិនីកាយ សម្ព័ន្ធជម្រើសជាតិ៣នាក់រួមជាមួយ ប្រធានប្រតិភូម្នាក់ និងចៅក្រមម្នាក់ ត្រៀមចេញដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍ 5th Aerobic Gymnastics Asian Championship 2015 នៅឯទី ក្រុងហូជីមីញប្រទេសវៀតណាមដែល មានរយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី៧ ខែធ្នូ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ តាមរយៈ លិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំយុវជន និងកីឡាដឹកនាំដោយលោក ណយ ផាណា ប្រធានប្រតិភូនិងជាគ្រូបង្វឹក លោក ស៊ុំ ស្រ៊ន ចៅក្រម កីឡាករ សោ សុផេង កីឡាករ ជឿន ចាន់បូរី និងកីឡា ការិនី សោ សុគីម ។
លោក ណយ ផាណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានផ្ដលបទសម្ភាសន៍ដល់អ្នកយកព័ត៌មាននគរវត្ដកាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលដំបូលទូកយ៉ាង ដូច្នេះថា ពាក់ព័ន្ធនឹងការចេញដំណើរ របស់ប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍ 5th Aerobic Gymnastics Asian Cham-pionship 2015 នេះដែរ ក្រសួងអប់រំ បានបញ្ជូនប្រតិភូ៥នាក់ គឺកីឡាករ២ នាក់កីឡាការិនីម្នាក់ចៅក្រមម្នាក់និង ប្រធានប្រតិភូម្នាក់ឱ្យទៅចូលរួមប្រកួតនៅប្រទេសវៀតណាមក្រោមការជួយ ឧបត្ថម្ភផ្នែកការធ្វើដំណើរនិងប្រាក់ហោ បៅ ។ ដោយឡែកសហព័ន្ធបានចំណាយ ការស្នាក់នៅហូបចុករយៈពេល៨ថ្ងៃ រីឯ គណៈកម្មាធិការជាតិឧបត្ថម្ភសម្លៀក បំពាក់ម្នាក់១ឈុត ។
លោក ណយ ផាណា មានប្រសាសន៍ បន្ដទៀតថា សម្រាប់កីឡាករកីឡាការិនី ទាំង៣នាក់របស់កម្ពុជាត្រៀមចេញ ដំណើរទៅប្រកួតកីឡាកាយសម្ព័ន្ធ Aerobic ជើងឯកអាស៊ីលើកទី៥នៅទី ក្រុងហូជីមីញខាងលើនេះ គឺប្រកួតលើ វិញ្ញាសាឯកត្ដជនបុរសអាយុ១៨ឆ្នាំឡើងកីឡាករ សោ សុផេង រីឯវិញ្ញាសាប្រកួត Aerobic ជាគូបុរស-នារី អាយុ១៨ឆ្នាំ ឡើងកីឡាករ សោ សុផេង និង កីឡាការិនី សោ សុគីម និងកីឡាករ ជឿន ចាន់បូរី ប្រកួតវិញ្ញាសាឯកត្ដជនអាយុក្រោម១៧ឆ្នាំចុះ ។
លោកបានបញ្ជាក់ថា កន្លងទៅកីឡា ការិនី សោ សុគីម ធ្លាប់ដណ្ដើមបាន មេដាយសំរឹទ្ធិ១គ្រឿងពីប្រទេសថៃក្នុង ការប្រកួតកីឡាកាយសម្ព័ន្ធ Aerobic ជើងឯកអាស៊ីអាគ្នេយ៍លើប្រភេទអាយុ ក្រោម១៥ឆ្នាំកាលពីឆ្នាំ២០០៩ ហើយ កីឡាការិនីរូបនេះក៏ធ្លាប់ដណ្ដើមបាន មេដាយសំរឹទ្ធិ១គ្រឿងនិងមេដាយប្រាក់ ១គ្រឿងពីព្រឹត្ដិការណ៍ប្រកួតជើងឯក កីឡាកាយសម្ព័ន្ធ Aerobic អាស៊ីលើក ទី២នៅប្រទេសវៀតណាកាលពីឆ្នាំ ២០១០លើប្រភេទអាយុក្រោម១៧ឆ្នាំ ផងដែរ ។
កីឡាការិនី សោ សុគីម វ័យ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិត្រញំងឃ្លោកឃុំខ្វាវ ស្រុកសំរោង ខេត្ដតាកែវ បច្ចុប្បន្ន ជាគរុសិស្សឆ្នាំទី១នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបានប្រាប់អ្នកយកព័ត៌ មាននគរវត្ដឱ្យដឹងថា ខ្ញុំចង់ឃើញលទ្ធ ផលល្អមួយពីការប្រកួតនេះ ព្រោះខ្ញុំ ស្រឡាញ់វិស័យកីឡាកាយសម្ព័ន្ធ តាំងពីតូច ។
កីឡាការិនីរូបនេះបានចូលហាត់ កីឡាកាយសម្ព័ន្ធតាំងពីគេរៀនថ្នាក់ ទី២ហើយក្រោយហ្វឹកហាត់បានចំនួន២ឆ្នាំក៏ជាប់ជម្រើសជាតិគិតមកដល់ ពេលនេះមានរយៈពេល៤ឆ្នាំហើយដែរ។ កញ្ញា សោ សុគីម អះអាងថា ទោះបី មានពេលខ្លះខ្ញុំហាក់ដូចធុញទ្រាន់ក្នុង ការហ្វឹកហាត់ខ្លះក៏ដោយតែយ៉ាងណាក៏ មិនទាន់ចង់ឈប់នៅពេលនេះដែរ ម្យ៉ាង វិញទៀតនាងខ្ញុំក៏មានបំណងចង់ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមផងដែរ ។
កីឡាករ ជឿន ចាន់បូរី បច្ចុប្បន្នជា សិស្សរៀននៅវិទ្យាល័យបាក់ទូកថ្នាក់ទី ១២បានប្រាប់ឱ្យដឹងថា ចំពោះការហ្វឹក ហាត់របស់ខ្ញុំពុំបានប៉ះពាលដល់ការ សិក្សានោះទេ បើទោះបីឆ្នាំនេះ គឺជាឆ្នាំ ដែលខ្ញុំត្រូវប្រលងក៏ដោយចុះ ។ ជឿន ចាន់បូរី ធ្លាប់ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងពីព្រឹត្ដិការណ៍ប្រកួតកីឡាកាយសម្ព័ន្ធ Aerobic ជើងឯកអាស៊ីនៅ ប្រទេសវៀតណាមកាលពីឆ្នាំ២០១០ ក្រោយពីប្រកួតចាញ់កីឡាករម្ចាស់ក្នុង វគ្គផ្ដាច់ព្រ័ត្រ ។
ដោយឡែកកីឡាករ សោ សុផេង បានអះអាងថា ចំពោះការប្រកួតជើង ឯកអាស៊ីលើកទី៥នៅប្រទេសវៀតណាមនាពេលខាងមុខនេះប្រទេសដែលខ្ញុំគិត ថា ជាឧបសគ្គក្នុងការដណ្ដើមមេដាយ នោះមានដូចជា កីឡាករ កីឡាការិនី មកពីប្រទេសចិន ជប៉ុន កូរ៉េ និងថៃ ក្រៅពីនេះពួកគេសុទ្ធតែមានកម្រិត ប្រហាក់ប្រហែលគ្នាជាមួយកម្ពុជាយើងដែរ ។
គួររំលឹកថា សហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាបាននិងកំពុងតែបន្ដការហ្វឹកហាត់ដល់កីឡាករកីឡាការិនីវ័យក្មេង របស់ខ្លួនជាប្រចាំបើទោះបីផុតរដូវ ប្រមូលផ្ដុំហើយក៏ដោយជាពិសេសប្រភេទ កីឡា កាយសម្ព័ន្ធ Ascetics ៕
ដោយ៖ សារីម