ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃសៅរ៍ ១០កើត ខែកក្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានឃាត់ខ្លួនយុវជនម្នាក់ ជាសន្តិសុខឯកជន បន្ទាប់ពីមានទំនាក់ទំនងស្នេហាជាមួយយុវតីរត់តុម្នាក់ ដោយបានស្រឡាញ់ស្ម័គ្រស្មោះរហូតដល់បានរួមរ័កជាមួយគ្នាជាច្រើនដង តែចុងក្រោយបែកការណ៍ ត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ចតែម្តង។ តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីវេលាម៉ោង៣រសៀលមិនចាំថ្ងៃ ខែមីនា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ជៀសណុល និងនារីរងគ្រោះឈ្មោះ ស វ ណ ធា បានទំនាក់ទំនងស្រឡាញ់គ្នាជាសង្សារហើយជនសង្ស័យបាននាំជនរងគ្រោះមកបន្ទប់ផ្ទះជួលរបស់ខ្លួននៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) រួមរ័កជាមួយគ្នាបានសម្រេចចំនួន១លើក ។ បន្ទាប់មកជនសង្ស័យឈ្មោះ ជៀស ណុល និង ជនរងគ្រោះ បានរួមភេទជាមួយគ្នា ជាបន្តបន្ទាប់ក្នុងមួយសប្តាហ៍ពី៤ទៅ៥ដង រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង២១ ជនសង្ស័យបានទៅរករឿង នារីរងគ្រោះដល់កន្លែង ធ្វើការ(រត់តុហាងផឹកស៊ី) នៅសង្កាត់ចាក់អង្រែលើ ពេលនោះឪពុកម្តាយនារីរងគ្រោះសង្ស័យ ក៏បានសួរនាំនារីរងគ្រោះទើបដឹងរឿងថា នារីរងគ្រោះជាកូនស្រីបានរួមរ័កជាមួយជនសង្ស័យ ។ លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ឪពុកម្តាយបាននាំនារីរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅស្នាក់ការ នគរបាលប៉ុស្តិ៍ចាក់អង្រែលើ និង បាននាំខ្លួនជនសង្ស័យឈ្មោះ ជៀសណុល យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចាក់អង្រែលើធ្វើការសាកសួរចាត់ការតាមច្បាប់តែម្តង។បច្ចុប្បន្នជនសង្ស័យឈ្មោះ ជៀស ណុល ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ ស តារា
...