ខ្យល់កន្រ្តាក់នៅខេត្តបន្ទាយមានជ័យបោកបក់ប៉ះបង្គោលភ្លើងតង់ស្យុងខ្ពស់១១៥គីឡូវុលផ្តាច់ចរន្តអគ្គិសនីប៉ះពាល់ភ្ញៀវទេសចរណ៍និងពលរដ្ឋខ្មែរច្រើនម៉ឺនគ្រួសារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ខ្យល់កន្រ្តាក់នៅខេត្តបន្ទាយមានជ័យបានបោកបក់យ៉ាងខ្លាំងបង្កឱ្យប៉ះពាល់បង្គោលភ្លើងតង់ស្យុងខ្ពស់១១៥គីឡូវុលសម្រាប់ផ្គត់ទៅខេត្តសៀមរាបបណ្តាលឱ្យដួលទ្រេត កាត់ផ្តាច់ចរន្តអគ្គិសនី នៅក្នុងក្រុងអង្គរខេត្តសៀមរាប ប៉ះពាល់ភ្ញៀវ ទេសចរ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប រាប់ម៉ឺនគ្រួសារខ្យល់កន្រ្តាក់ នោះបានបង្កឱ្យប្រជាពលរដ្ឋរងរបួសនិង ខូចខាតលំនៅឋានមួយ ចំនួនផងដែរ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ស្ថិតនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប្រធានអគ្គិសនី សាខាខេត្តបន្ទាយមានជ័យ លោក ជីវ ណារិន ប្រាប់ អ្នកយកព័ត៌មានឱ្យដឹងថា ខ្យល់កន្រា្តក់ខាងលើ បង្កឱ្យបង្គោល ភ្លើង១ដើមដួល ទ្រេត ត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ៦ ដោយបង្គោលភ្លើង នោះគឺតភ្ជាប់ បណ្តាញអគ្គិសនីពីខេត្តបាត់ដំបង សម្រាប់ផ្គត់ភ្លើងនៅខេត្តសៀមរាប។ការដួល ទ្រេត បង្គោលភ្លើងនោះផងដែរបានរងការដាច់ចរន្តអគ្គិសនី នៅខេត្តសៀមរាប ប្រមាណ៥ទៅ៦ម៉ោងចាប់ពីវេលាម៉ោង៥ល្ងាច រហូតដល់ម៉ោង ១០យប់ថ្ងៃ ដដែលទើបភ្លើងអគ្គិសនីបានដំណើរការ។បន្ទាប់ពីក្រុមការងារអគ្គិសនីខេត្តបានប្រឹងប្រែងទៅជួសជុលបង្គោលភ្លើងនៅចំណុចនោះឡើងវិញ។ ជុំវិញបញ្ហាខ្យល់កន្រា្តក់សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា ខ្យល់កន្តា្រក់បានបង្កដួលរលំផ្ទះសង្កត់ ប្រជាពលរដ្ឋម្នាក់មានឈ្មោះ យ៉ាំង សេត ភេទប្រុស​អាយុ៣៧ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ រងរបួសស្រាល និងបានបង្កឱ្យ ផ្ទះប្រជាពលរដ្ឋខ្នងរងការខូចខាត ធ្ងន់និងស្រាល។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ក្រោយកើតហេតុនោះហើយគេឃើញ កម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ប្រមាន៣០នាក់ ដឹកនាំដោយ អធិការ នគរបាលស្រុកព្រះនេត្រព្រះ លោកវ រសេនីយ៍ទោ មាស រិទ្ធី បានទៅជួយ អន្តរាគមន៍ រុះរើនិងជួស ជុលកសាង ផ្ទះពលរដ្ឋរងគ្រោះ ឡើងវិញ ដោយឡែកសម្រាប់ពលរដ្ឋរង របួសម្នាក់កំពុង សម្រាកព្យាបាលមុខរបួសនៅ មន្ទីរពេទ្យ បង្កែកស្រុកព្រះនេត្រព្រះ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print