ព្រះមហាក្សត្រ សាឌីអារ៉ាប៊ី មានព្រះរាជ្យបន្ទូលជាលើកដំបូង ក្រោយមានរឿងអាស្រូវ ពាក់ព័ន្ធការសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi នៅក្នុងស្ថានទូតប្រចាំប្រទេសតួកគី ព្រះមហាក្សត្រ SalMan បានសរសើរ និងគាំទ្រ ដល់ រាជ្យទាយាទ Mohammad Bin Salman ។ ការដែលព្រះមហាក្សត្រមានព្រះបន្ទូលបែបនេះកើតឡើង ក្រោយពេលមានព័ត៌មានជាច្រើន បានផ្សាយថា ព្រះរាជ្យទាយាទ ប៊ីនសាលម៉ែន ជាអ្នកបញ្ចាឲ្យសម្លាប់អ្នកសារព័ត៌មាន ខាងលើដែលតែងតែប្រឆាំង រដ្ឋាភិបាល សាឌីអារ៉ាប៊ី ។ សារព័ត៌មាន AP បានដកស្រង់ របាយការណ៍ស្តីពីគោលនយោបាយ ប្រចាំឆ្នាំ ប៉ុន្តែព្រះមហាក្សត្រ មិនបានលើកឡើងពីគម្រោងនៅឆ្នាំក្រោយឡើយ ដោយព្រះអង្គ លើកឡើងពីសង្គ្រាម នៅក្នុងប្រទេសយេម៉ែន សន្តិសុខនៅប៉ាឡេស្ទីននិង ស្ថេរភាពទីផ្សាប្រេង ប្រឆាំងអុីរង់ ក៏ដូចជាបញ្ហាបង្កើនការងាធ្វើដល់ពលរដ្ឋសាឌីអារ៉ាប៊ី ។ ព្រះមហាក្សត្រ Salman ក៏បានបង្ហាញការគាំទ្រពេញទំហឹងដល់ព្រះរាជទាយាទMohammad Bin Salman ដោយព្រះអង្គសរសើរដល់អ្នកស្នងរាជ្យសម្បត្តិ វ័យ៣២ឆ្នាំ មានភាពឆ្លាតវ័យ នឹងផ្តោតការអភិវឌ្ឍធនធាន ជំនាន់ក្រោយរបស់សាឌីអារ៉ាប៊ី កាន់តែ ប្រសើរឡើង ។ ព្រះរាជទាយាទបានតាមដានយ៉ាងយកចិត្តទុកដាក់ទាំងសន្តិសុខនឹងសេដ្ឋកិច្ចជាតិ ។ ព្រះមហាក្សត្រ Salman មានព្រះបន្ទូលថា«ប្រទេសជាតិនេះកំពុងធ្វើការ អត់ឈប់ឈរដើម្បី បង្កើនការងារបន្ថែមទៀត និងបណ្តុះបណ្ដាលដល់ក្រុមយុវជន សាឌីអារ៉ាប៊ី ។ ព្រះរាជទាយាទប្រធានគណកម្មការ សេដ្ឋកិច្ចនិងអភិវឌ្ឍនបានខិតខំដើម្បីអភិវឌ្ឍសមត្ថភាពរបស់មនុស្ស នឹងត្រៀមដល់ជំនាន់ថ្មី មានការងារថ្មីនាពេលអនាគត»។
ព្រះរាជទាយាទ ប៊ីនសាលម៉ែននឹង ចូលរួមកិច្ចប្រជុំ G 20 នៅទីក្រុង Buenos Aires នាចុងខែវិច្ឆិកា ហើយនេះជាលើកទីមួយដែលព្រះរាជទាយាទបានបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង ក្រោយមានករណីសម្លាប់អ្នកសារព័ត៌មាន ។ ពាក់ព័ន្ធនិងសំណុំរឿងអ្នកសារព័ត៌មាន រងការធ្វើឃាត អាមេរិក បញ្ចាក់ថា មិនឲ្យអ្នកនៅពីក្រោយខ្នងរួចខ្លួនឡើយ ។ ចំណែកតុលាការសាឌីអារ៉ាប៊ីវិញ បានចេញសេចក្តីប្រកាសថា ព្រះរាជទាយាទ ប៊ីនសាលម៉ែន មិនជាប់ពាក់ព័ន្ធនឹងការធ្វើឃាត់នោះឡើយ។
លោក Mike Pence អនុប្រធានាធិបតីអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងមិនឱ្យអ្នកទទួលខុសត្រូវលើឃាតកម្មសម្លាប់អ្នកកាសែត Jamal Khashoggi បានរួចខ្លួនទេ។ ប្រតិកម្មរបស់លោក ធ្លាក់មក បន្ទាប់ពីកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានផ្សព្វផ្សាយសេចក្តីសន្និដ្ឋានរបស់ភ្នាក់ងារចារកិច្ចអាមេរិក CIA ថារាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ បេនសាល់ម៉ាន ជាអ្នកបញ្ជាឃាតកម្មនោះ។ពីជំនួបកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC លោកអនុប្រធានាធិបតីអាមេរិក បានអះអាងថា អាមេរិកនឹងបន្តតាមដានសំណុំរឿងនេះ ហើយអាមេរិកដាច់ខាត វែករកមុខអ្នកបញ្ជាលើឃាតកម្មសម្លាប់អ្នកកាសែត ខាស្ហូហ្ស៊ី ឱ្យមកប្រឈមនឹងការពិត ! លោក Mike Pence បានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះព័ត៌មានទាក់ទងនឹងការបញ្ចប់សំណុំរឿងឃាតកម្មនេះទេ តែបានចាត់ទុកការធ្វើឃាតអ្នកកាសែតជាតិអារ៉ាប៊ីសាអូឌីតថាជាទង្វើដ៏ព្រៃផ្សៃ និងជាការប្រមាថសារព័ត៌មានសេរីនិងឯករាជ្យ។ជាមួយគ្នានេះ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានប្រកាសទទួលស្គាល់ អំពីអំពើឃាតកម្មលើរូបលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ដែលកើតឡើងនៅថ្ងៃទី២ តុលា នៅក្នុងស្ថានកុងស៊ុលរបស់អារ៉ាប៊ីសាអូឌីត ប្រចាំក្រុងអ៊ីស្តង់ប៊ូល។ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានចោទប្រកាន់មនុស្ស១១នាក់ ហើយក្នុងចំណោមនោះ មាន៥នាក់ អាចជាប់ទោសប្រហារជីវិត។ ក៏ប៉ុន្តែព្រះរាជអាជ្ញានេះ បានអះអាងថា ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាម៉េដ បេនសាល់ម៉ាន់ មិនមានអ្វីពាក់ព័ន្ធ និងអំពើឃាតកម្មនេះទេ។ ដោយឡែកតួកគី បានចាត់ទុកថាការសន្និដ្ឋាននេះ មិនគ្រប់គ្រាន់ទេ ហើយបានទាមទារ ឲ្យបើកការស៊ើបអង្កេតអន្តរជាតិ ដោយឯករាជ្យ។ តែសំណើរនេះ ក៏ត្រូវបានអារ៉ាប៊ីសាអូឌីត បដិសេធចោល។ថ្ងៃព្រហស្បតិ៍ទី១៤ វិច្ឆិកា លោក Shaalan al Shaalan អ្នកនាំពាក្យនៃព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានប្រកាសថា លោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី ពិតជាត្រូវគេសម្លាប់នៅក្នុងស្ថានកុងស៊ុយពិតមែន។ ក៏ប៉ុន្តែអំពើឃាតកម្មនេះ គឺពុំមានអ្វីពាក់ព័ន្ធនឹងព្រះអង្គម្ចាស់ម៉ូហាម៉េមេដ បេនសាល់ម៉ាន់ (MBS) ទេ។អ្នកនាំពាក្យព្រះរាជអាជ្ញារូបនេះ បានពន្យល់ថា គឺភ្នាក់ងារចារកិច្ចសម្ងាត់អារ៉ាប៊ីសាអូឌីតម្នាក់ ឈ្មោះមេបញ្ជាការ Ahmed al-Assiri ដែលជាអ្នកបញ្ជូនមនុស្សមួយក្រុម ឲ្យទៅក្រុងអ៊ីស្តង់ប៊ូល ដើម្បីចាប់ខ្លួនលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី យកមកអារ៉ាប៊ីសាអូឌីត។ ក៏ប៉ុន្តែគឺប្រធានក្រុមបេសកកម្មនេះទេ ដែលបានសម្រេច សម្លាប់លោកខាស្ហូហ្ស៊ី នៅទីនោះតែម្តង។ ព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត បានទទួលស្គាល់ថា លោកហ្សាម៉ាល់ ខាស្ហូហ្ស៊ី ត្រូវបានគេសម្លាប់ដោយប្រើថ្នាំបំពុល រួចហើយត្រូវបានគេកាត់ពុះជាដុំតូចៗ ដើម្បីយកចេញទៅចោល នៅខាងក្រៅស្ថានកុងស៊ុល។សូមបញ្ជាក់ផងដែរថា អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានចាប់ឃាត់ខ្លួនមនុស្ស២១នាក់ ដែលពាក់ព័ន្ធក្នុងករណីនេះ ប៉ុន្តែព្រះអាជ្ញាអារ៉ាប៊ីសាអូឌីត បានធ្វើការចោទប្រកាន់ជាផ្លូវការ លើមនុស្ស១១នាក់។ ក្នុងចំណោមនោះ មាន៥នាក់ ដែលព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីត ទាមទារឲ្យជាប់ទោសប្រហារជីវិត។ដោយឡែក លោករដ្ឋមន្ត្រីការបរទេសតួកគី បាននិយាយថា អារ៉ាប៊ីសាអូឌីត ចង់ឲ្យគេជឿថា អំពើឃាតកម្មនេះ ជាអំពើមិនបានគ្រោងទុកមុន តែធាតុពិត បើពិនិត្យធាតុផ្សំ និងភស្តុតាងដែលតួកគីមាន គឺច្បាស់ណាស់ ដែលអំពើនេះ ជាការរៀបគំរោងទុកជាមុនយ៉ាងល្អិតល្អន់។ ការកាត់សាកសព ជាបំណែកតូចៗ មិនមែនជារឿង ចេះតែនឹកឃើញធ្វើភ្លាមៗនោះទេ។ដូចគ្នាដែរលោកប្រធានាធិបតីតួកគីបានលើកឡើងជាច្រើនលើកច្រើនសារ ថាអំពើឃាតកម្មនេះ គឺប្រាកដ ជាបានទទួលការបញ្ជាពីថ្នាក់កំពូល របស់អារ៉ាប៊ីសាអូឌីត។ មនុស្សដែលត្រូវគេចាប់ខ្លួន មាន២នាក់ ដែលគឺជាមនុស្សសិទ្ធបំផុត និងព្រះអង្គម្ចាស់ មហាម៉េដ បេនសាល់ម៉ាន់។ តួកគី បានទាមទារ ឲ្យបើកការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ និងឯករាជ្យ ដើម្បីស្វែងរកការពិត។ ក៏ប៉ុន្តែសំណើរនេះ ត្រូវបានអារ៉ាប៊ីសាអូឌីត បដិសេធ៕
ព្រះមហាក្សត្រ សាឌីអារ៉ាប៊ី សរសើរព្រះរាជទាយាទ ប៊ីន សាលម៉ែនជាសាធារណ
...