ភ្នំពេញ៖ នៅថ្ងៃពុធ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤៖២៤នាទី រសៀល ម្តាយក្មេករបស់លោក ឌិត មុន្ទី ប្រធានតុលាការកំពូល គឺមហាឧបាសិកា លី គឹមអូន បានទទួលមរណភាព ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។
សពមហាឧបាសិកា លី គឹមអូន ត្រូវបានតម្កល់ និងធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលោក ឌិត មុន្ទី លេខ៤៤ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងបរិវេណក្រសួងព័ត៌មាន។ សពនឹងត្រូវដង្ហែចេញពីគេហដ្ឋាន នៅថ្ងៃទី២៥ ខែវិច្ឆិកា វេលាម៉ោង៥៖៣០នាទីព្រឹក ទៅបញ្ចុះនៅភូមិទួលកណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕
...