នារីស្រស់ស្អាតម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ដួលខ្លួនឯងស្លាប់ធ្លាក់វាលស្រែ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើល យ៉ាងច្រើនកកកុញ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកពិនិត្យសាកសព ខណៈប្រទះឃើញនារីម្នាក់ដេកស្លាប់នៅវាលស្រែជាមួយ និងម៉ូតូទំនងគ្រោះថ្នាក់ចរាចរណ៍ ។

ហេតុការណ៍ប្រទះឃើញនេះ បានកើតឡើងកាលពីព្រឹកនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥ និង៥០នាទីព្រឹក នៅចំណុចផ្លូវលេខ៣១៧ស្ថិតនៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថានារី ដែលប្រទះឃើញស្លាប់មានឈ្មោះមាឃ បូផា អាយុ២៤ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងដោយ ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1AN-7039 ។

ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ច ស្រុកនគរបាលជំនាញ និងគ្រូពេទ្យបានមកពិនិត្យសពជាច្រើនម៉ោងទើបសន្និដ្ឋានថា ពិតជាស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍ ដោយប្រហែលចន្លោះម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈមិនមានស្លាកស្នាមអ្វីជារឿងឃាដកម្មអ្វីនោះទេ ។

ក្រោយពីគ្រូពេទ្យ និងសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ រួចក៏បានប្រគល់សព និងម៉ូតូឲ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print