ភ្នំពេញ៖ ហេតុការណ៍មួយបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទូរស័ព្ទប្តឹងសមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថ ខណៈប្តីប្រពន្ធ២នាក់បានលឺសំឡេងចោរគាស់ផ្ទះហើយបានទូរស័ព្ទប្រាប់សមត្ថកិច្ចថា មានចោរចូលប្លន់ពួកគាត់ កាលពី៣ទាបភ្លឺ ថ្ងៃទី២ធ្នូ ឆ្នាំ២០១៥ ចំណុចផ្ទះលេខ1B. ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញបង្កឲ្យភ្ញាក់ផ្អើលទាំងយប់រំលងអធ្រាត្រ ។
តាមការរៀបរាប់ពីម្ចាស់ផ្ទះបានអោយដឹងថា នៅមុនពេលកើតហេតុរួ បគាត់បានលឺសំលេងមានគេគាស់ទ្វារផ្ទះរបស់គាត់ ដោយមានភ័យស្លន់ស្លោពេក ក៏ស្រែកឆោឡោឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរហើយរួបគាត់ក៏បានទូរស័ព្ទទៅសមត្ថកិច្ចដោយប្រាប់ថា មានចោរចូលប្លន់ផ្ទះរបស់គាត់ទើបកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថជាច្រើនចុះមកអន្តរាគមន៍ភ្លាមៗ។ ម្ចាស់ផ្ទះបានបន្តថា ខណៈដែលសមត្ថកិច្ចមកដល់ជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់មានទៅហើយ។
សមត្ថកិច្ចបានអោយដឹងថា ដោយមានការពិនិត្យជាក់ស្តែងជនសង្ស័យនៅមិនទាន់ធ្វើសកម្មភាបបាននៅឡើយទេ ខណៈកំពុងធ្វើសកម្មភាពចៃដន្យម្ចាស់ដឹងខ្លួនទាន់និងស្រែកបង្កផ្អើលជនសង្ស័យរត់អស់បានទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានតែត្រឹមទៅសួរនាំហើយក៏ត្រឡប់ទៅតាមគោលដៅរៀងៗខ្លួនអស់ទៅ ៕
ដោយ៖ សុខា សែនជ័យ